(ប៉េកាំង)៖ កាលពីថ្ងៃទី ១៣ ខែកញ្ញា តាមម៉ោងក្នុងតំបន់ សវនាការលើកទី ២ នៃអ្វីដែលពួកគេហៅថា «តុលាការពិសេសវៃវូអឺ» បានបិទបញ្ចប់នៅអង់គ្លេស។ អ្នកផងដែលមិនយល់ដឹងពីការពិតជាក់ស្តែង ប្រហែលនឹងស្មានថា នេះជាតុលាការពិតប្រាកដ ប៉ុន្តែពួកគេមិនដឹងថា វាគ្មានទីសំអាង និងប្រសិទ្ធភាពណានៃច្បាប់អន្តរជាតិទាល់តែសោះ ផ្ទុយទៅវិញ គឺជាតុលាការក្លែងក្លាយ ដែលបោកបញ្ឆោតពិភពលោកទាំងមូល។ ជាងនេះទៅទៀត អ្វីដែលហៅថាសវនាការនៃ «តុលាការពិសេសវៃវូអឺ» ក៏មិនមែនជារបៀបវារៈតុលាការនោះទេ តែគឺជារឿងប្រឆាំងប្រទេសចិនគួរឱ្យអស់សំណើច ដែលបានដឹកនាំនិងសម្តែងដោយខ្លួនឯង។

តាមការផ្សាយដំណឹងជាសាធារណៈបានឱ្យដឹងថា អ្វីដែលពួកគេហៅថា «តុលាការពិសេវៃវូអឺ» គឺជាអង្គការសង្គមស៊ីវិលមួយដែលបានបង្កើតឡើងនៅអង់គ្លេស ក្នុងទម្រង់ជាក្រុមហ៊ុនលីមីធីត ដែលផ្តល់ការធានាដោយឯកជន ចំណែកថវិកាភាគច្រើនបានមកពី «សមាជវៃវូអឺពិភពលោក» ជាអង្គការប្រឆាំងប្រទេសចិន ដែលឃោសនាបំប៉ោងពីអបគមន៍និយមជាប់រហូត។ ដើមឡើយ «សមាជវៃវូអឺពិភពលោក» បានឃុបឃិតគ្នាជាមួយ «ចលនាអ៊ីស្លាម Turkestan ខាងកើត» នៃអង្គការ «ចិនគ័រស្តង់» ដែលត្រូវអង្គការសហប្រជាជាតិកំណត់ថា ជាអង្គការភេរវកម្ម ហើយបានរៀបចំគ្រោងសកម្មភាពភេរវកម្ម និងបំបែកបំបាក់នៅភូមិភាគស៊ីនជាំង។ តាមពិតទៅ «សមាជវៃវូអឺពិភពលោក» ទទួលបានការគាំទ្រពី មូលនិធិប្រជាធិបតេយ្យជាតិអាមេរិក។

វាច្បាស់ណាស់ថា អ្វីដែលពួកគេហៅថា «តុលាការពិសេសវៃវូអឺ» គឺជាឧបករណ៍សម្រាប់ប្រឆាំងប្រទេសចិនសុទ្ធសាធ លើសពីនេះទៅទៀត អ្វីដែលហៅថា «សវនាការ» លើកនេះនៅតែលេងកលល្បិចចាស់ៗ ដែលប្រឌិតពាក្យភូតកុហកពាក់ព័ន្ធនឹងភូមិភាគស៊ីនជាំង តើទង្វើបែបនេះមានភាពជឿជាក់អីខ្លះ?!

ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ ពេលវេលាដែល «តុលាការពិសេសវៃវូអឺ» បានបើកធ្វើសវនាការលើកទីនៅកៀកនឹងទិវារំលឹកខួប ២០ ឆ្នាំនៃព្រឹត្តិការណ៍វាយប្រហារដោយភេរវកម្ម «១១ កញ្ញា»។ ការដែលកម្លាំងប្រឆាំងចិនបានប្រឌិតពាក្យចចាមអារ៉ាម និងនិយាយមួលបង្កាច់ភូមិភាគស៊ីនជាំងនៅពេលនេះ វាមិនត្រឹមតែជាការជ្រៀតជ្រែកយ៉ាងកម្រោល នូវកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏ជាការជាន់ឈ្លីយ៉ាងគឃ្លើន លើសមិទ្ធផលប្រឆាំងភេរវកម្មជាសកលផងដែរ។

ដើម្បីគាំពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន រដ្ឋាភិបាលចិនបានចាត់វិធានការដ៏ខ្លាំងក្លាមួយចំនួន ក្នុងន័យប្រឆាំងភេរវកម្មនិងលុបបំបាត់សកម្មភាពជ្រុលនិយម នៅភូមិភាគស៊ីនជាំង ព្រមទាំងទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ននេះ តំបន់ស៊ីនជាំងមិនត្រឹមតែមិនបានកើតមាន ព្រឹតិ្តការណ៍ភេរវកម្មដោយហិង្សា សូម្បីតែមួយលើកក៏គ្មានដែរក្នុងរយៈពេលជាង ៤ឆ្នាំជាប់ៗគ្នាប៉ុណ្ណោះទេ ថែមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមព្រម និងការធានាសិទ្ធិមនុស្សក៏ទទួលបានសមិទ្ធផល ដែលពីមុនមិនធ្លាប់មានផងដែរ។

ពិភពលោកបានឃើញច្បាស់ថា តាមពិតទៅអ្វីដែលពួកគេហៅថា «តុលាការពិសេសវៃវូអឺ» គឺជាកូនអុករបស់កម្លាំងអាមេរិក និងលោកខាងលិចក្នុងការលេងល្បែងនយោបាយ។ មិនថា វាលាក់បាំងធាតុពិតលាក់ពុតរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែធាតុពិតនៃ «តុលាការក្លែងក្លាយ» នោះឡើយ។ មិនថា វាបានបើធ្វើ «សវនាការ» ប៉ុន្មានលើកក៏ដោយ ក៏សុទ្ធតែមិនអាចរារាំងដល់ដំណើរវិវឌ្ឍរីកចម្រើនទៅមុខ របស់ភូមិភាគស៊ីជាំងផងដែរ។ កលក្បិចរបស់កម្លាំងប្រឆាំងចិនអំពី «តុលាការក្លែងក្លាយ» នេះគួរតែបញ្ចប់ហើយ!៕ (#CCFR Comment#)