(ប៉េកាំង)៖ ថ្ងៃទី១៣ ខែកញ្ញា លោក ស៊ី ជិងពីង (Xi Jinping) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអញ្ជើញចុះត្រួតពិនិត្យការងារ នៅទីក្រុង Yulin ខេត្ត Shannxi។ លោកបានអញ្ជើញទៅដល់ក្រុមហ៊ុនឧស្សាហកម្មគីមី Yulin នៃក្រុមសាជីវកម្មថាមពលជាតិចិន ដើម្បីស្វែងយល់ពីការប្រើប្រាស់ធ្យូងថ្មជាចម្រុះ នៃវត្តសេដ្ឋកិច្ច។

ក្រុមហ៊ុនឧស្សាហកម្មគីមី Yulin នៃក្រុមសាជីវកម្មថាមពលជាតិចិនបង្កើតឡើងនៅខែមីនាឆ្នាំ២០១២ ហើយបានសាងសង់ និងដាក់ឲ្យដំណើរការផលិតកម្មនៅទីប្រសព្វ នៃវាលខ្សាច់ MuUs នៅភាគខាងជើងខេត្ត Shaanxi និងខ្ពង់រាប Loess។ នៅខេត្ត Shannxi ដែលជាមជ្ឈមណ្ឌល «ត្រីកោណមាស» នៃថាមពលរបស់ចិន អ្នកជំនាញសម័យថ្មី មួយក្រុមហើយមួយក្រុមទៀតមិនបំភ្លេចគោលបំណងដើម ប្រែក្លាយរហោឋានដែលគ្មានស្មៅទៅជា «វាលថាមពល»

គម្រោងប្រើប្រាស់ធ្យូងថ្មជាចម្រុះនៃវត្តសេដ្ឋកិច្ចនៅទីក្រុង Yulin បានបង្កើតជាខ្សែសង្វាក់ឧស្សាហកម្មពេញលេញដែលវិវឌ្ឍពីធ្យូងថ្មដល់មេតាណុល រហូតដល់ប៉ូលីយ៉ូហ្វីន និងផលិតផលគីមីផ្សេងៗ។ ពីធនធានទៅជាផលិតផល រហូតដល់ធនធានអាចកើតឡើងវិញ ក្រុមហ៊ុនឧស្សាហកម្មគីមី Yulin នៃក្រុមសាជីវកម្មថាមពលជាតិចិនបានដើរតាម ផ្លូវអភិវឌ្ឍន៍បៃតង និងរុករកទម្រង់ថ្មីនៃមធ្យមបាយគ្រប់គ្រង់ទឹកសំណល់ អំបិលសំណល់ និងឧស្ម័នសំណល់។ នៅក្នុងឧស្សាហកម្មផលិតធ្យូងថ្មទៅសាធាតុអូលេហ្វីន ក្នុងប្រទេសចិន សម្រេចបាននូវការបញ្ចេញទឹកសំណល់ជិតដល់កម្រិតសូន្យ៕