(បាងកក)៖ ទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ (CCSA) បានបង្ហាញថា ប្រជាជនថៃជិត៤០ភាគរយ នៃចំនួនប្រជាជនសរុបជាង ៦៩លាននាក់ បានទទួលវ៉ាក់សាំងវ៉ាក់សាំងបង្ការជំងឺរកូវីដ១៩ ដូសទី១ ខណៈដែល ១៨ ភាគរយទៀតបានចាក់គ្រប់ពីរដូស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១។

ថៃមានគម្រោងចាក់ឲ្យបានយ៉ាងហោចណាស់៧០ភាគរយ នៃប្រជាជនរបស់ខ្លួននៅចុងឆ្នាំនេះ។

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះបើយោងតាម CCSA ប្រទេសថៃបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ១៤,០៩២ ករណី និងស្លាប់ថ្មីចំនួន ១៨០នាក់ទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ១,៣៨២,១៧៣ករណី ក្នុងនោះស្លាប់ ១៤,៣៥៣នាក់៕