(ប៉េកាំង)៖ នៅយប់ថ្ងៃទី៨ និងព្រឹកថ្ងៃទី៩ ខែកញ្ញា តាមម៉ោងក្រុងប៉េកាំង លោក Dominic Raab រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស និងលោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមជាបន្តបន្ទាប់ ដោយមួលបង្កាច់ផែ្នកប៉ូលិសហុងកុងនៃប្រទេសចិនថាការចាប់ខ្លួន តាមច្បាប់នូវសមាជិកពាក់ព័ន្ធនៃ «សហព័ន្ធគាំទ្រចលនាស្នេហាជាតិ និងប្រជាធិបតេយ្យសម្រាប់អ្នកក្រុងហុងកុង» កាលពីថ្ងៃទី៨ ខែកញ្ញា គឺជាទង្វើដែលរំលោភ លើច្បាប់ និងបង្ក្រាបលើមតិខុសៗគ្នាជាដើម។

ពាក្យសម្តីច្រដែលទាំងនេះមិនត្រឹមតែបានលាតត្រដាងបន្ថែមទៀតនូវមុខមាត់ពិតប្រាកដនៃអង្គការខុសច្បាប់នេះដែលជា «ភ្នាក់ងារបរទេស» ប៉ុណ្ណោះទេ ថែមទាំង ក៏បានបញ្ជាក់ថែមមួយកម្រិតទៀតនូវភាពចាំបាច់និងភាពត្រឹមត្រូវនៃការចាត់ប្រតិបត្តិការតាមច្បាប់របស់ផែ្នកប៉ូលិសហុងកុងទៀតផង ជាងនេះទៅទៀត វាកាន់តែ បង្ហាញយ៉ាងពេញលេញនូវមុខមាត់លាក់ពុត និងស្តង់ដារពីររបស់អ្នកនយោបាយមួយចំនួនតូចរបស់អាមេរិក និងអង់គ្លេសផងដែរ។

ដើមឡើយ «សហព័ន្ធគាំទ្រចលនាស្នេហាជាតិ និងប្រជាធិបតេយ្យសម្រាប់អ្នកក្រុងហុងកុង» គឺជាទ័ពស្រួចខាងនយោបាយដែលចិញ្ចឹមបីបាច់ដោយកម្លាំងបដិបក្ខគ្នា បរទេស។ ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក ពីការបំផុសការដង្ហែក្បួននិងការប្រមូលផ្តុំគ្នាដើម្បីបង្កើតកុបកម្មដល់ការមួលបង្កាច់យ៉ាងកម្រោលនូវគោលនយោបាយ ជាតិជាមូលដ្ឋានស្តីពី «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» រហូតដល់ការប៉ុនប៉ងរៀបចំ «បដវត្តន៍ព័ណ៌» នៅហុងកុង សកម្មភាពបង្កភាពចលាចលនៅហុងកុង គ្រប់បែបយ៉ាងរបស់អង្គការខុសច្បាប់នេះ គឺត្រូវលាតត្រដាងយ៉ាងច្បាស់។

ផែ្នកប៉ូលិសហុងកុងមានហេតុផលជឿថា «សហព័ន្ធគាំទ្រចលនាស្នេហាជាតិ និងប្រជាធិបតេយ្យសម្រាប់អ្នកក្រុងហុងកុង» គឺជា «ភ្នាក់ងារបរទេស» ហើយបានចេញ សេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អង្គការនេះកាលពីថ្ងៃទី២៥ ខែសីហាដោយតម្រូវឱ្យដាក់ជូនឯកសារពាក់ព័ន្ធ។ ប៉ុន្តែ បុគ្គលពាក់ព័ន្ធនៃអង្គការនេះក្នុងនោះ បូករួមទាំងអនុប្រធានជាដើម បែរជាបដិបក្ខយ៉ាងកម្រោលនូវការទាមទាររបស់ផែ្នកប៉ូលិសដើម្បីបិទបាំងការពិតដែលជាប់សង្ស័យពីការប្រព្រឹតិ្តបទល្មើស។ ក្រោមបរិបទបែបនេះ នៅថ្ងៃទី៨ ខែកញ្ញា ប៉ូលិសហុងកុងបានចាប់ខ្លួនសមាជិកពាក់ព័ន្ធនៃអង្គការនេះដោយអនុលោមតាមការអនុវត្តលម្អិត នៃច្បាប់សន្តិសុខជាតិ នៅហុងកុង។ ប្រការនេះបង្ហាញឱ្យឃើញនូវគោលការណ៍នីតិរដ្ឋដែលចាំបាច់ត្រូវអនុវត្តតាមច្បាប់ ចាំបាច់ត្រូវអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងនិងចាំបាច់ត្រូវដេញដោល ពីការទទួលខុសតាមផ្លូវច្បាប់ ក៏ដូចជាបានគាំពារយុតិ្តធម៌និងសច្ចធម៌ផងដែរ។

កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បាតុកម្មក្នុងទ្រង់ទ្រាយធំបានកើតឡើងនៅក្រុងវ៉ាស៊ីនតោន ហើយបាតុករមួយចំនួនបានវាយសម្រុកចូលវិមានរដ្ឋសភានៃអាមេរិក។ នៅពេលនោះ អ្នកនយោបាយអាមេរិកមួយចំនួនបានរិះគន់ភ្លាមៗថាបាតុកម្មបែបនេះជាកុបកម្មរហូតដល់ជារដ្ឋប្រហារដោយទាមទារឱ្យផ្តន្ទាទោសជនបង្កកុបកម្ម ទាំងនោះតាមផ្លូវច្បាប់។ ក្រៅពីនេះ ក្នុងអំឡុងពេលកុបកម្មនៅតំបន់ជាច្រើននៅអង់គ្លេសក្នុងឆ្នាំ២០១១ ក្នុងនោះបូករួមទាំងទីក្រុងឡុងដ៍ជាដើម នាយករដ្ឋមន្រ្តីអង់គ្លេសបានផ្តល់សិទ្ធិដល់ផែ្នកប៉ូលិសក្នុងការបណ្តេញអ្នកបង្កកុបកម្មដោយប្រើកាំភ្លើងបាញ់ទឹកសម្ពាធខ្ពស់ព្រមទាំងបានរិះគន់ដោយត្រង់ៗថា កុបកម្មនេះជា «បទឧក្រិដ្ឋ» ម៉្យាង។

ហេតុអ្វីបានជាល្គឹកណាកុបកម្មបានកើតនៅហុងកុង នោះអ្នកនយោបាយអាមេរិកនិងអង់គ្លេសទាំងនេះក៏ផ្លាស់ប្តូរមុខមាត់ភ្លាមៗ? ទង្វើមានស្តង់ដារពីរដែលតម្កល់ទុក ផលប្រយោជន៍ផ្ទាល់ខ្លួនលើច្បាប់បែបនេះមិនត្រឹមតែបានជាន់ឈ្លីយ៉ាងគឃ្លើនលើច្បាប់ដ៏ពិសិដ្ឋប៉ុណ្ណោះទេ ថែមទាំងក៏បានលាតត្រដាងយ៉ាងច្បាស់នូវពុតត្បុតរបស់ អ្នកនយោបាយអាមេរិក និងអង់គ្លេសក្នុងការប៉ុនប៉ងបង្កភាពចលាចលនៅហុងកុងផងដែរ។ បច្ចុប្បន្ននេះ ហុងកុងត្រូវបានដាក់បញ្ជូលក្នុងការអភិវឌ្ឍទូទៅនៃផែនការ អភិវឌ្ឍន៍ជាតិ ៥ឆ្នាំទី១៤ នៃប្រទេសចិន ហើយនិន្នាការប្រវតិ្តសាស្ត្រនៃហុងកុងដែលប្រែភាពចលាចលទៅជាមានរបៀបរៀបរយព្រម និងប្រែអភិបាលកិច្ច ទៅជាវិបុលភាពនិងភាពរីកលូតលាស់ គឺ មិនអាចបង្វិលថយក្រោយនោះទេ។

យើងដាស់តឿនអ្នកនយោបាយមួយចំនួនតូចរបស់អាមេរិកនិងអង់គ្លេសថា កុំសម្តែងឆាកល្ខោនលាក់ពុតដោយឥតប្រយោជន៍នោះឡើយ គួរតែយល់ដឹងពីការពិត ជាក់ស្តែងឱ្យបានច្បាស់និងសម្របទៅតាមនិន្នាការជាទូទៅ ហើយបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងអភិបាលកិច្ចតាមនីតិរដ្ឋនៃតំបន់ រដ្ឋបាលពិសេសហុងកុងភ្លាម៕