(ប៉េកាំង)៖ មនុស្សម្នាក់ជួបគ្រូល្អ វាគឺជាសំណាងល្អក្នុងមួយជីវិត។ 

សាលាមួយមានគ្រូល្អ វាជាកិត្តិយសរបស់សាលានោះ។

ប្រជាជាតិមួយមានគ្រូបង្រៀនល្អៗ ពីមួយជំទាន់ទៅមួយជំទាន់ វាគឺជាក្តីសង្ឃឹមរបស់ប្រទេសជាតិ។

លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាន់ខ្ជាប់ជាច្រើនទសវត្សមកហើយ ចំពោះការគោរពគ្រូបង្រៀន និងយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Xi Jinping បានឆ្លើយតបសំបុត្រចំពោះគ្រូបង្រៀនជាច្រើន សំបុត្រទាំងនោះសុទ្ធតែបង្ហាញពីការគោរព និងការរំពឹងទុកចំពោះគ្រូបង្រៀនគ្រប់រូប។ លោកបានពិពណ៌នាអំពីអាជីពជាគ្រូបង្រៀនដោយប្រើពាក្យថា «កិត្តិយសកំពូល» ដោយសំណូមពរថា «គ្រូបង្រៀនគ្រប់រូបគួរតែស្រឡាញ់ និងថែរក្សាកិត្តិយសនេះ គោរពអាជីពនេះ មានសំណូមពរយ៉ាងតឹងរ៉ឹងចំពោះខ្លួនឯង និងលើកកម្ពស់ខ្លួនឯងជានិច្ច»

ថ្ងៃនេះជាទិវាគ្រូបង្រៀនចិន សូមឱ្យយើងចូសម្តែងការគោរពចំពោះគ្រូបង្រៀនគ្រប់រូប!