(ប៉េកាំង)៖ ថ្មីៗកន្លងទៅនេះ បណ្តាញព័ត៌មានពិសេសអ៊ីតាលី បានចេញផ្សាយអត្ថបទមួយលើកឡើងថា លោក Xi Jinping ប្រធានរដ្ឋចិនកំពុងដឹកនាំប្រជាជនចិន ធ្វើកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីសម្រេចសុបិនចិនស្តពីការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ លោកគឺជាមេដឹកនាំដ៏អស្ចារ្យ ក្នុងយុគសម័យថ្មីរបស់ប្រទេសចិន។

អត្ថបទនេះបានឱ្យដឹងថា ប្រសិនបើមានបុគ្គលម្នាក់ ដែលអាចធ្វើឱ្យប្រទេសលោកខាងលិចយកចិត្តទុកដាក់ និងភ្ញាក់ផ្អើលនោះ បុគ្គលម្នាក់នេះគឺលោក Xi Jinping ប្រធានរដ្ឋចិន។ លោក Xi Jinping ប្រធានរដ្ឋចិនកំពុងរួមបញ្ចូលកម្លាំង ដែលប្រទេសចិនប្រមូលផ្តុំបានពីដំណាក់កាលផ្សេងៗគ្នា នៃការអភិវឌ្ឍទៅក្នុងឆន្ទៈជាតិ។

ប្រទេសចិនមានសមត្ថភាពពិសេសចំនួនពីរ៖ សមត្ថភាពមួយគឺទស្សនាទាន និងការគ្រោងផែនការសម្រាប់ការអភិវឌ្ឍរយៈពេលវែង សមត្ថភាពមួយទៀតគឺការទប់ទល់នឹងឧបសគ្គ សម្របខ្លួនទៅតាមកាលៈទេសៈ ដោយមិនចេះសាបសូន្យនៅក្នុងដំណើរអភិវឌ្ឍន៍។
ខណៈពេលដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនឹងមកដល់ ព្រោះថា លោក Xi Jinping ប្រធានរដ្ឋចិនបានមើលឃើញយ៉ាងច្បាស់ នូវបញ្ហាដែលប្រទេសលោកខាងលិចមិនយល់ ដូចជាបញ្ហាកំណើនមនុស្សវ័យចំណាស់ ចំនួនប្រជាជននៃបស្ចិមប្រទេសបន្តថយចុះ បញ្ហាកំណើនមនុស្សវ័យចំណាស់គឺធ្ងន់ធ្ងរ ដំណោះស្រាយរបស់ប្រទេសលោកខាងលិច គឺបន្ធូរបន្ថយជំទាស់ និងបញ្ហាតាមរយៈការធ្វើអន្តោប្រវេសន៍។
ចំណែកប្រទេសចិនជ្រើសរើសការដោះស្រាយបញ្ហាផ្ទាល់ខ្លួន ដោយលុបចោលការរឹតត្បិតការបង្កកំណើតរបស់ប្រជាជន និងលើកទឹកចិត្តឱ្យប្រជាជនសម្រាលកូន។ រយៈពេលយូរមកហើយ ប្រទេសលោកខាងលិចបានជំរុញ និងអនុវត្តពហុវប្បធម៌ តែតាមពិតមានន័យថា សហគមន៍ស្វយ័តកាន់តែរឹងមាំបន្តិចម្តងៗ ដែលជះឥទ្ធិពលដល់អត្ថិភាពនៃវប្បធម៌ដើមក្នុងស្រុក។ ចំណែកនៅប្រទេសចិនវិញ លោក Xi Jinping បានជំរុញការគោរព និងការលើកស្ទួយប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសចិន ហើយបន្តពង្រឹង និងពង្រីកស្មារតីមោទនភាពរបស់ប្រជាជនចិន។

លោក Xi Jinping កំពុងដឹកនាំប្រជាជនចិន ធ្វើកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីសម្រេចសុបិនចិនស្តីពីការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ លោកគឺជាមេដឹកលើផ្លូវស្តារភាពរុងរឿងរបស់ប្រជាជនចិន។
នៅចុងបញ្ចប់ អ្នកនិពន្ធនៃអត្ថបទនេះបានដកស្រង់សម្តីរបស់លោក Xi Jinping ប្រធានរដ្ឋចិនថា “ដរាបណាយើងដើរលើផ្លូវត្រឹមត្រូវ ដរាបនោះ យើងមិនខ្លាចផ្លូវនៅឆ្ងាយឡើយ”។ អ្នកនិពន្ធនិយាយថា នេះគឺជាទស្សនៈដែលប្រកបដោយទស្សនៈវិស័យវែងឆ្ងាយបំផុត ដែលគាត់ធ្លាប់ឬកន្លងមក៕