(កាប៊ុល)៖ សេចក្តីថ្លែងការណ៍មួយឲ្យដឹងនៅថ្ងៃពុធនេះថា អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានសុំទោស ហើយបាននិយាយថា លោកពិតជាមានការសោកស្តាយចំពោះរបៀបដែលបានបញ្ចប់ទៅ បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់ប្រទេសប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅយប់ថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter លោក Ghani បាននិយាយថា លោកបានចាកចេញពីប្រទេស ដោយសារមានការជំរុញដោយសន្តិសុខវិមានប្រធានធិបតី ដើម្បីចៀសវាងហានិភ័យ នៃការប្រយុទ្ធបង្ហូរឈាម ដោយបានបដិសេធជាថ្មីម្តងទៀតថា មិនបានលួចលុយរាប់លានដុល្លាអាមេរិកពីរតនាគារ ដូចគេចោទទេ។

ទោះជាយ៉ាងណា អតីប្រធាធិបតីរូបនេះថែមទាំងថ្លែងសុំអភ័យទោសពីប្រជាជនអាហ្វហ្គានីស្ថាន ក៏ដូចជាបានសម្តែងការសោកស្តាយចំពោះការដែលលោកបានបញ្ចប់បញ្ហាដោយការរត់គេច ឬមិនអាចគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានបាន៕