(មិចស៊ីកូ-ស៊ីធី)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតធ្ងន់ ៦.៩រ៉ិចទ័រ បានប្រហារប្រទេសមិចស៊ីកូ នៅថ្ងៃអង្គារស ប្តាហ៍នេះ (ពេលវេលានៅទីក្រុងមិចស៊ីកូ-ស៊ីធី) ចំទីតាំងមួយជិតដែនសមុទ្រប៉ាស៊ីហ្វិក ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសមិចស៊ីកូ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។

សម្រាប់ចំណុចនៃការញ័ររញ្ជួយនេះ គឺស្ថិតនៅចម្ងាយ ១៤គីឡូម៉ែត្រ នៃភាគអាគ្នេយ៍ទីក្រុងទេសចរណ៍មាត់សមុទ្រ អាខាផាល់កូ (Acapulco) ដែលស្ថិតនៅក្នុងរដ្ឋ ហ្គឺរ៉េរ៉ូ (Gherrero) ភាគខាងត្បូងប្រទេសមិចស៊ីកូ។ ភ្លាមៗបែបនេះ មិនទាន់មានរបាយការណ៍ណាមួយ ដែលអាចបញ្ជាក់អំពីការខូចខាត ឬក៏អាចមានមនុស្សរងគ្រោះថ្នាក់នោះឡើយ៕