(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីនៅថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ នេះបានរាយការណ៍ពីការកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៨,៥៤៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ។

បើតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅក្នុងករណីឆ្លងថ្មីទាំងអស់ខាងលើ មានតែ១៨ករណីប៉ុណ្ណោះជាករណីនាំចូល ហើយក្នុងរយៈពេលដូចគ្នា អ្នកជំងឺ ៣១១នាក់ទៀត ក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ។

គួរបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ី កើនដល់ ១,៨៨០,៧៣៤នាក់ ក្នុងនោះស្លាប់ ១៨,៨០២នាក់ និងជាសះស្បើយឡើងវិញ ១,៦០៩,៩៣០នាក់៕