(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ស្ថាប័នស៊ើបការណ៍អាមេរិកបានប្រឌិតអ្វីដែលពួកគេហៅថារបាយការណ៍សិក្សាស្រាវជ្រាវស្តីពីការតាមដានរកប្រភពដើម នៃវីរុសកូវីដ១៩ ដោយមួលបង្កាច់ប្រទេសចិនថាបាន «រារាំងដល់ការស៊ើបអង្កេតអន្តរជាតិ»។ នេះគឺមិនគិតពិចារណាពីការពិតជាក់ស្តែងនិងនិយាយប្រែសជាខ្មៅ ហើយក៏ជាទង្វើចោរស្រែកចាប់ចោរសុទ្ធសាធផងដែរ។

ការប្រកាន់ឥរិយាបថរបស់ប្រទេសចិនប្រកបដោយភាពបើកចំហ, តម្លាភាព, បែបវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើបញ្ហាតាមដានរកប្រភាពដើម នៃវីរុសគួរឱ្យកត់សម្គាល់។ ប៉ុន្តែ បើងាកមកមើលសហរដ្ឋអាមេរិកវិញ អ្នកនយោបាយមួយចំនួនបានគំរាមកំហែងដល់អង្គការសុខភាពពិភពលោកដាក់សម្ពាធ ទៅលើអ្នកវិទ្យាសាស្ត្រដែលបង្ហាញពីមតិត្រឹមត្រូវក្នុងន័យច្រានចោលពាក្យភូតកុហក ក៏ដូចជាអនុវត្តយ៉ាងកម្រោលនូវទង្វើលេងល្បែងនយោបាយ តែបែរជាមិនអនុញ្ញាតឱ្យអង្គការសុខភាពពិភពលោកធ្វើការស៊ើបអង្កេតចំពោះប្រទេសខ្លួន។

តើការរារាំងដល់ការស៊ើបអង្កេតអន្តរជាតិស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ជាប្រទេសណា? អាចនិយាយថាចម្លើយគឺច្បាស់លាស់ណាស់។

ក្រុមស៊ើបអង្កេតចម្រុះរបស់អង្គការសុខភាពពិភពលោក និងប្រទេសចិនបានចេញផ្សាយរបាយការណ៍ជាផ្លូវការនៅចុងខែមីនា ឆ្នាំ២០២១ដោយបានលើកឡើងថា វីរុសកូវីដ ១៩ «គ្មានលទ្ធភាពណា» ធ្លាយចេញពីបន្ទប់ពិសោធន៍របស់ប្រទេសចិន។

ការសន្និដ្ឋាននេះត្រូវទទួលស្គាល់ជាទូទៅពីសំណាក់មជ្ឈដ្ឋានវិទ្យាសាស្ត្រអន្តរជាតិ។ បច្ចុប្បន្ននេះ ការងារសិក្សាស្រាវជ្រាវនៅប្រទេសចិនអំពីការតាមដានរក ប្រភពដើមនៃវីរុសជាសកលបានបញ្ចប់រួចហើយ។ យោងតាមសេចកី្តស្នើ ដែលបានលើកឡើងក្នុងរបាយការណ៍សិក្សាស្រាវជ្រាវរួមរបស់អង្គការសុខភាពពិភពលោក និងប្រទេសចិនបានបង្ហាញថាការតាមដានរកប្រភពដើមនៃវីរុសនៅដំណាក់កាលក្រោយគួរតែធ្វើនៅប្រទេស និងតំបន់ជាច្រើននៅលើពិភពលោក ទាំងមូល។

ក្នុងនាមជាប្រទេសជាប់លេខមួយខាងទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល ព្រមទាំងប្រទេសជាប់លេខមួយក្នុងចំណោមប្រទេស ដែលជាប់សង្ស័យពីប្រភពដើមនៃវីរុសកូវីដ ១៩ សហរដ្ឋអាមេរិកគួរតែក្លាយជាចំណុចសំខាន់ក្នុងការស៊ើបអង្កេតអន្តរជាតិស្តីពីការតាមដានរកប្រភពដើម នៃវីរុសកូវីដ ១៩ នៅដំណាក់កាលក្រោយ។ ប៉ុន្តែ អាមេរិកមិនត្រឹមតែមិនបានសហការជាមួយការស៊ើបអង្កេតអន្តរជាតិប៉ុណ្ណោះទេថែមទាំងក៏បាននិយាយប្រែស ទៅជាខ្មៅនិងមួលបង្កាច់ប្រទេសចិន ក៏ដូចជាប៉ុនប៉ងទម្លាក់កំហុសឱ្យគេនិងច្រានចោលទំនួលខុសត្រូវក្នុងន័យច្រានចោលកំហុសរបស់ខ្លួន។

ការពិតជាក់ស្តែងជាច្រើនបានបញ្ជាក់ថា សហរដ្ឋអាមេរិកទើបជាអ្នករារាំងដល់ការស៊ើបអង្កេតអន្តរជាតិស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩។ ក្រោម ការដាក់សម្ពាធរបស់ភាគីអាមេរិក ផែនការស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ ដំណាក់កាលទីពីរដែលលេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោក បានដាក់ចេញក្នុងរយៈពេលមុននេះមិនជាយូរប៉ុន្មាន គឺបាត់បង់ស្មារតីវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការប្រការនេះបានធ្វើឱ្យការតាមដានរកប្រភពដើមនៃវីរុស ក្លាយជាបញ្ហានយោបាយ។ ជាងនេះទៅទៀត អ្នកវិទ្យាសាស្ត្រជាច្រើននាក់ដែលបង្ហាញពីមតិត្រឹមត្រូវក្នុងន័យច្រានចោលពាក្យភូតកុហកនាំគ្នាត្រូវដាក់សម្ពាធ ដោយអាមេរិក។

ឧទាហរណ៍ ដូចជាលោក Peter Daszak ប្រធានសម្ព័ន្ធសុខភាពអេកូឡូស៊ីអាមេរិកធ្លាប់ធ្វើដំណើរទៅប្រទេសចិននៅឆ្នាំនេះក្នុងនាមជាអ្នកជំនាញរបស់អង្គការ សុខភាពពិភពលោកដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីការតាមដានរកប្រភពដើមនៃវីរុស។ ទីបំផុត លោកត្រូវបានកាត់ផ្តាច់ប្រាក់ទុនសិក្សាស្រាវជ្រាវ ដោយវិទ្យាស្ថានជាតិសុខភិបាលអាមេរិក ពីព្រោះលោកបានបញ្ចេញមតិដ៏ត្រឹមត្រូវក្នុងន័យផ្តល់ការគាំទ្រដល់ប្រទេសចិន។

មិនថាការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ឬក៏ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងក៏ដោយទង្វើរបស់អាមេរិកគឺសុទ្ធតែមិនទទួលខុសត្រូវ និងមិនបានចូលរួម សហការក្នុងការស្វែងរកការពិត។ ប្រការទាំងនេះបានលាតត្រដាងនូវភាពអាត្មានិយមនិងភាពពង្រើយកន្តើយយ៉ាងធ្ងន់ធ្ងរបំផុតនៃការធ្វើអនុត្តរភាពបែបអាមេរិក។ អ្នកនយោបាយអាមេរិកមួយចំនួនកុំវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ខ្លួន ក្នុងការបង្កើតពាក្យចចាមអារ៉ាមនិងប៉ាន់ប្រមាណទាប ចំពោះសមត្ថភាពវិនិច្ឆ័យរបស់ អ្នកផងទាំងពួងនោះឡើយ។

ការទម្លាក់កំហុស និងលាបពណ៌លើប្រទេសចិនរបស់អាមេរិកនឹងធ្វើឱ្យពិភពលោកមើលច្បាស់ថាសហរដ្ឋអាមេរិកទើបជាឧបសគ្គធំបំផុតក្នុងការតាមដានរកប្រភព ដើមនៃវីរុសកូវីដ ១៩ និងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល។ អ្នកនយោបាយអាមេរិកចាំបាច់ត្រូវប្រកាន់ឥរិយាបថ ត្រឹមត្រូវចំពោះសំណូមពរដ៏សមហេតុផល របស់សហគមន៍អន្តរជាតិ ត្រឡប់ទៅរកផ្លូវត្រឹមត្រូវនៃការតាមដានរកប្រភពដើមនៃវីរុសតាមជំនាញវិទ្យាសាស្ត្រវិញក្នុងពេលឆាប់ៗ សហការយ៉ាងសកម្មជាមួយ ការស៊ើបអង្កេតអន្តរជាតិ ក៏ដូចជាមានទំនួលខុសត្រូវនិងកាតព្វកិច្ចផ្តល់ការពិតដល់ប្រជាជនទូទាំងពិភពលោក៕