(ប៉េកាំង)៖ ថ្ងៃទី២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានយកបទសម្ភាសន៍ជាមួយលោក Liziwen អតីតឯកអគ្គរដ្ឋទូតម៉ិកស៊ិកប្រចាំនៅប្រទេសចិន។

ទាក់ទិននឹងរបាយការណ៍ស្តីពីការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ ដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានចេញផ្សាយនាពេលថ្មីៗនេះ លោក LiZiwen បានថ្លែងថា របាយការណ៍នេះគឺគួរឱ្យអស់សំណើចណាស់អ្វីដែលហៅថារបាយការណ៍ស្តីពីការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ ដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានធ្វើ គឺគ្មានភាពគួរឱ្យជឿបាននិងគ្មានអត្ថន័យទាស់តែសោះ។

ទន្ទឹមនឹងនេះ លោកLiziwenក៏ចង្អុលបង្ហាញថាការពិតបានបញ្ជាក់ថាពេលសហការជាមួយអង្គការសុខាភាពពិភពលោកធ្វើស៊ើបអង្កេត ប្រទេសចិនបានសហការ យ៉ាងល្អនិងមានតម្លាភព។ និយាយាដល់គោលដៅនៃរបាយការណ៍នេះ លោក Liziwen បានបន្តទៀតថារដ្ឋាភិបាលរបស់លោក បៃឌិនដូចគ្នាជាមួយ រដ្ឋាភិបាលលោកត្រាំលើវិស័យបង្ខូចឈ្មោះប្រទេសចិនដោយចាត់វិធានាករនយោបាយ គឺសុទ្ធតែជាទង្វើខុសឆ្គង៕