(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១។

១៖ ការប្រែប្រួលអាកាសធាតុគឺជាកត្តាចម្បង ដែលនាំឲ្យមានគ្រោះទឹកជំនន់ វាយប្រហារទីក្រុងញូយ៉ក។

២៖ លោក ចូ បៃដិន អនុញ្ញាតឲ្យបញ្ចេញឯកសារសម្ងាត់ បន្ថែមទៀតជាសាធារណៈពាក់ព័ន្ធ «មហាភេរវកម្ម ១១កញ្ញា»។

៣៖ នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ឆ្លងផុតការបោះឆ្នោតដកទំនុកចិត្ត ជាថ្មីម្តងទៀតនៅក្នុងសភា។

៤៖ កុមារ៣៣,០០០នាក់ ស្លាប់និងពិការ ក្នុងសង្រ្គាម២០ឆ្នាំរបស់អាមេរិក នៅអាហ្វហ្កានីស្ថាន។

៥៖ UN នឹងបើកសន្និសីទស្តីពី ការផ្តល់ជំនួយមនុស្សធម៌អន្តរជាតិ ទៅកាន់ប្រទេសអាហ្វហ្កានីស្ថាន នៅថ្ងៃទី១៣ ខែកញ្ញា។

៦៖ ហ្វីលីពីនសម្រេចដកបម្រាមធ្វើដំណើរ ចេញពីប្រទេសចំនួន ១០ និងតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ ពេលមកដល់។

៧៖ នាយករដ្ឋមន្ត្រីចិនជំរុញឲ្យប្រទេសមហាអំណាចធំៗ «បង្ហាញភាពទទួលខុសត្រូវខ្ពស់» ចំពោះការប្រែប្រួលអាកាសធាតុ។