(ប៉េកាំង)៖ ថ្ងៃទី៣ ខែកញ្ញា លោកXi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុង ពិធីបើកកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី ៦ ព្រមនិងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ននិម្មាបនកម្មពិភពលោក កើតមានការប្រែប្រួលយ៉ាងជ្រាលជ្រៅ ស្ថានការណ៍រីករាលដាលនៃជំងឺកូវីដ១៩ មានភាពមិនប្រាកដប្រជា ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញមានភាពលំបាក។ កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីឦសាន មិនគ្រាន់តែប្រឈមមុខនឹងបញ្ហាម៉ឺងម៉ាត់ប៉ុណ្ណោះទេ ក៏ប្រឈមមុខនឹងកាលានុវត្តភាពសំខាន់ផងដែរ។ ភាគីនានាគួរមានចក្ខុវិស័យពិភពលោក រួមគ្នាពុះពារឧបសគ្គ ដើម្បីស្វែងរកការអភិវឌ្ឍរួម។

លោក Xi Jinping បានលើកឡើងទៀតថា ឆ្នាំ២០២១ជាខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន ប្រទេសចិនបានចាប់ផ្តើមដំណើរថ្មីនៃកិច្ចកសាងប្រទេស សង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។ ប្រទេសចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្រប់ភាគី ប្រកាន់ខ្ជាប់នូវពហុភាគីនិយមពិតយ៉ាងប្រាកដ គោរពពាក្យសន្យា មានសុខដុមនីយកម្ម ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ នៃការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕