(ប៉េកាំង)៖ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិន បានបើកធ្វើនៅក្រុងប៉េកាំង។ លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មជាសកល នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិន។

លោក Xi Jinping បានអធិប្បាយអំពីសារៈសំខាន់ នៃការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យពាណិជ្ជកម្មសេវាកម្ម និងបង្ហាញពីជំនឿចិត្ត និងការសម្រេចចិត្តដ៏រឹងមាំ របស់ប្រទេសចិន ក្នុងការប្រកាន់ខ្ជាប់នូវការបើកទូលាយ កិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ក៏ដូជាចែករំលែកកាលានុវត្តភាព នៃការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្ម រួមគ្នាជំរុញការស្តារសេដ្ឋកិច្ចសកលឡើងវិញ ។

តទៅនេះ យើងមកស្វែងយល់ពី ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំនេះ និងស្វែងយល់ពីជំហានដ៏រឹងមាំរបស់ប្រទេសចិន ក្នុងការបើកទូលាយក្រោមបម្រែបម្រួលស្ថានការណ៍ថ្មី៕