(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន នៅថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០២១នេះ បាននិយាយថាគេមិនអាចដាក់ ឬស្ដារលទ្ធិប្រជាធិបតេយ្យនៅក្នុង ប្រទេសអាហ្វហ្កានីស្ថាន ដោយកម្លាំងបាយ ឬការបង្ខំបាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN។

លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរួមក្នុងវេទិការសេដ្ឋកិច្ចភាគខាងកើត ឬ Eastern Economic Forum រៀបចំឡើងនៅឯទីក្រុង Vladivostok ប្រទេសរុស្ស៊ី។ លោក ពូទីនបានបន្ថែមថាវិធីសាស្ត្រដាក់លទ្ធិប្រជាធិបតេយ្យលើបណ្ដាប្រទេសដទៃរបស់បណ្ដាប្រទេសលោកខាងលិច គឺជារឿងមិនត្រឹមត្រូវ ហើយថា ពួកគេតែងតែប្រើប្រាស់ការលើកម្ពស់ប្រជាធិបតេយ្យជាលេស ដើម្បីគ្រប់គ្រងប្រទេសដទៃ។

គួរបញ្ជាក់ថា បើតាមលោក ពូទីន អង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួនដែលមានសមាជិកអចិន្ត្រៃយ៍ទាំង៥ គួរតែទទួលខុសត្រូវលើការរក្សា សណ្ដាប់ធ្នាប់អន្តរជាតិ។ តែមកទល់នឹងពេលនេះ ប្រទេសមួយចំនួននៅតែបន្តបង្ខំឱ្យប្រទេសដទៃទៀតទទួលយកលទ្ធិប្រជាធិបតេយ្យបែបស្ដង់ដាររបស់ពួកគេ នៅឡើយ៕