(ម៉ូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ផែនការរបស់អាមេរិកក្នុងការផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន អាចជំរុញឱ្យក្រុងកៀវត្រូវជ្រើសរើសយកដំណោះស្រាយដោយបង្ខិតបង្ខំចំពោះវិបត្តិអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «យើងជឿជាក់ថានេះអាចជាបុព្វហេតុនៃសកម្មភាពដែលមិនអាចទាយទុកជាមុនរបស់អ៊ុយក្រែន ក្នុងទម្រង់នៃការប៉ុនប៉ងដើម្បីដោះស្រាយជម្លោះផ្ទៃក្នុងនៅភាគអាគ្នេយ៍អ៊ុយក្រែន។ នេះគឺគ្រោះថ្នាក់ខ្លាំងណាស់»

លោកបានបន្ថែមថា ប្រទេសរុស្ស៊ីប្រឆាំងយ៉ាងខ្លាំងចំពោះ «សេចក្តីប្រាថ្នាអឺរ៉ូ-អាត្លង់ទិករបស់អ៊ុយក្រែន» ដែលត្រូវបានគាំទ្រដោយភាគីអាមេរិក។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ប្រធានាធិបតីរុស្ស៊ីបាននិយាយម្តងហើយម្តងទៀតប្រឆាំងនឹងការពង្រីករបស់អង្គការ NATO និងការកសាងយោធារនៅជិតព្រំដែនរុស្ស៊ី៕