(ប៉េកាំង)៖ ថ្ងៃទី១ ខែកញ្ញា គឺជាថ្ងៃបើកបវេសនកាលរបស់សាលាមត្តេយ្យ សាលាបឋមសិក្សានិងមធ្យមកិស្សា សិក្សានៅតំបន់ភាគច្រើននៃប្រទេសចិន។ ដោយសារ ស្ថានការណ៍គ្រប់គ្រងការរីករាលដាលនៃជំងឺជំងឺកូវីដ១៩ នៅទូទាំងប្រទេសចិនមានស្ថិរភាព បានជាសាលាមត្តេយ្យ សាលាបឋមសិក្សានិងមធ្យមសិក្សាភាគច្រើនរបស់ ចិនបានបើកបវេសនកាលនៅថ្ងៃទី១ ខែកញ្ញានេះ។

បរិវេណសាលាដែលស្ងាត់ជ្រងំនឹងឮសំឡេងអានសៀវភៅរបស់សិក្សានុសិស្សឡើងវិញ។ យើងងាកមកមើលពីអាហ្វហ្ការនីស្ថានចិញ។ ថ្វីត្បិតែពេលថ្មីៗ កន្លងទៅនេះ តាលីបង់បានអនុញ្ញាតឱ្យសិស្សបឋមសិក្សាពីថ្នាក់ទី១ ដល់ទី៦ ចូលរៀនវិញក៏ដោយ ក៏នៅតែមានសិស្ស និងគ្រូបង្រៀនជាច្រើនដែលមិនបានត្រលប់ចូលសាលារៀន វិញ ដោយសារបារម្ភពីបញ្ហាសុវត្ថិភាព។ ប៉ុន្តែគ្រូ និងសិស្សសុទ្ធតែចង់ទៅសាលារៀនវិញក្នុងពេលឆាប់ៗ។

សិស្សបឋមសិក្សាឈ្មោះ Fashih បាននិយាយថា «សិស្សជាច្រើននៅក្នុងថ្នាក់របស់ខ្ញុំមិនបានមកទេ ហើយមិនអាចចូលរៀនដូចធម្មតាបានទេ។ យើងបានមក សាលារៀនខ្ញុំ៥ថ្ងៃហើយ ប៉ុន្តែពេលខ្លះគ្រូបង្រៀនអវត្តមាន»។ និស្សិតឈ្មោះ Mattiula បានអំពាវនាវឱ្យតាលីបង់ចាត់វិធានការដើម្បីឱ្យនិស្សិតមហាវិទ្យាល័យ ចូលរៀនវិញ ដើម្បីឱ្យនិស្សិតទាំងឡាយអាចបន្តទទួលបានការអប់រំថ្នាក់ឧត្តមសិក្សា។ និស្សិតឈ្មោះ Shaib បានសម្តែងក្តីសង្ឃឹមថានាពេលអនាគត រដ្ឋាភិបាល នឹងយកចិត្តទុកដាក់ចំពោះការអប់រំយ៉ាងជាការពិតប្រាកដ ពីព្រោះនេះមានសារៈសំខាន់ខ្លាំងណាស់ ហើយសង្ឃឹមថាប្រព័ន្ធអប់រំនឹងមិនមានភាពច្របូកច្របល់ នោះឡើយ។

គ្រូបង្រៀនស្រីម្នាក់នៅសាលាបឋមសិក្សាមួយនៅទីក្រុង Kabul បាននិយាយថា «កាលពីមុន មានសិស្សជាច្រើននៅទីនេះ។ ពួកគេខំរៀនណាស់ ប៉ុន្តែនាពេលថ្មីៗនេះ ស្ថានកាណ៍មិនសូវល្អទេ មានតែសិស្សខ្លះមករៀន បន្ទាប់ពីវិស្សមកាលដ៏យូរ កាលវិភាគសិក្សារបស់យើងក៏មានភាពច្របូកច្របល់បន្តិចដែរ»