(ហ្សាការតា)៖ អតីតរដ្ឋមន្ត្រីសង្គមកិច្ចឥណ្ឌូណេស៊ី លោក Juliari Batubara ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ១២ឆ្នាំ ពីបទទទួលសំណូកជាប្រាក់ ១.២លានដុល្លារ ក្នុងសំណុំរឿងពុករលួយពាក់ព័ន្ធនឹងជំនួយម្ហូបអាហារសម្រាប់ប្រជាជនក្រីក្រ រងគ្រោះដោយសារ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។

សវនាការកាត់ទោសលោក Juliari Batubara នៅថ្ងៃចន្ទនេះត្រូវបានធ្វើឡើងតាមរយៈវីដេអូ ដើម្បីបង្ការឆ្លង COVID-19។ លោកប្រធានចៅក្រម មហំាម៉ាត់ ដាមីស (Muhammad Damis) បានគូសបញ្ជាក់នៅក្នុងសាលក្រមផ្ដន្ទាទោសដូច្នេះថា «តុលាការបានសម្រេចផ្ដន្ទាទោសជនជាប់ចោទ (លោក ជូលៀរី បាទូបារ៉ា់, Juliari Batubara) ដាក់ពន្ធនាគារ១២ឆ្នាំ ហើយបង្គាប់ឱ្យបង់ប្រាក់ពិន័យ ៣៥,០០០ដុល្លារ បើពុំដូច្នោះទេត្រូវជាប់ពន្ធនាគារ ៦ខែបន្ថែមពីលើទៀត»

គួរបញ្ជាក់ថា លោក Muhammad Damis លោក Juliari Batubara ក៏ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ប្រមាណជា ១លានដុល្លារជាសំណងផងដែរ ហើយប្រសិនមិនបង់ នោះលោកនឹងត្រូវជាប់ពន្ធនាគារបន្ថែមពីលើ ២ឆ្នាំទៀត។ លោក Juliari Batubara ធ្លាប់បានច្រានចោលការចោទប្រកាន់ប្រឆាំងនឹងរូបលោក រីឯមេធាវីរបស់លោក ក៏បានអះអាងដែរថានឹងពិចារណាប្ដឹងឧទ្ធរណ៍៕