(គួឡាឡាំពួរ)៖ ម៉ាឡេស៊ីបានកត់ត្រាករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ថ្មីៗរហូតដល់ ២២,២៦២ករណីក្នុងមួយថ្ងៃ នៅថ្ងៃសៅរ៍ ទី២១ សីហានេះ ដែលធ្វើឱ្យចំនួនសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១,៥៣៥,២៨៦ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីននហួរ។

នៅថ្ងៃជាមួយគ្នានេះ ម៉ាឡេស៊ីក៏បានរកឃើញករណីស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន២២៣នាក់ទៀតផងដែរ។

គួរបញ្ជាក់ថា នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះសន្ទុះករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេសអាស៊ានមួយនេះកើនឡើងយ៉ាងខ្លាំង ជាមួយក្តីបារម្ភជុំវិញវីរុសបំប្លែងខ្លួនថ្មី Delta។ សរុបមកវិញគិតត្រឹមថ្ងៃសៅរ៍នេះ ម៉ាឡេស៊ីមានករណីឆ្លងសរុប ១,៥៣៥,២៨៦ករណីក្នុងនោះស្លាប់ ១៣,៩៣៦នាក់ និងជាសះស្បើយ ១,២៦០,៤៧០នាក់៕