(ប៉េកាំង)៖ ឆ្នាំនេះជាខួបទី៧០នៃការរំដោះតំបន់ Xizang ដោយសន្តិភាព។ ថ្ងៃទី១៩ ខែសីហា ក្រុងឡាសាបានរៀបចំធ្វើមហាសន្និបាតអបអរសាទរខួបទី៧០ នៃការរំដោះតំបន់ Xizang ដោយសន្តិភាព ទឹកមុខញញឹមដ៏រួសរាយរបស់ប្រជាជនជនជាតិ Zang បានឆ្លុះបញ្ចាំងពីបម្រែបម្រួលយ៉ាងខ្លាំងក្លារបស់តំបន់ Xizang ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ហើយក៏បានបង្ហាញឱ្យឃើញនូវភាពរុងរឿងថ្កុំថ្កើងរបស់តំបន់ Xizang ផងដែរ។

ការរំដោះតំបន់ Xizang ដោយសន្តិភាពបានបណ្តេញកម្លាំងចក្រពតិ្តនិយមយ៉ាងជ្រះស្រឡះ បានគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីប្រជាជនគ្រប់ជនជាតិ នៃតំបន់ Xi zang ទទួលបានអធិប្បតេយ្យភាពនិងសេចក្តីថ្លៃថ្នូរជាតិដូចជាជនជាតិផ្សេងទៀតនៃប្រទេសចិន។ ក្នុងរយៈពេល៧០ឆ្នាំកន្លងមកប្រវត្តិសាស្ត្របានកត់ត្រាពី ការវិវឌ្ឍរីកចម្រើន និងការបើកទូលាយរបស់តំបន់ Xizang។ ចាប់ពីការជិះរទេះគោ ដល់ការសាងសង់ផ្លូវថ្នល់នៅភូមិនីមួយៗ រហូតដល់ការមានខ្សែផ្លូវហោះហើរក្នុងស្រុក និងបរទេសចំនួន១៤០ខ្សែ នៅមុនពេលតំបន់ Xizang ត្រូវបានរំដោះ ប្រជាជនលើសពី៩០ភាគរយហូបមិនឆ្អែតនិងស្លៀកពាក់មិនគ្រប់គ្រាន់ ប៉ុន្តែបច្ចុប្បន្ននេះប្រាក់ចំណូល របស់កសិករនិងអ្នកគង្វាលបានរក្សាការកើនឡើង២ខ្ទង់ក្នុងរយៈពេល១៨ឆ្នាំជាប់ៗគ្នា។

កាលពីមុន ប្រជាជន Xizang បានដុតលាមកគោដើម្បីទទួលបានកម្តៅ តែឥឡូវនេះ តំបន់ Xizang សម្រេចបាននូវការគ្របដណ្តប់នៃបណ្តញអគ្គិសនី និងប្រព័ន្ធទូរគមនាគមន៍ ៤G ។ល។ តំបន់ Xizang បានកែប្រែមុខមាត់យ៉ាងជ្រះស្រឡះ ជីវភាពរស់នៅរបស់ប្រជាជនក៏បានកែលម្អយ៉ាងខ្លាំងផងដែរ។ បច្ចុប្បន្ននេះ នៅតំបន់ Xizang ប្រជាជនគ្រប់ ជនជាតិរួមរស់នៅដោយសុខដុំរមនា។ វប្បធម៌ជនជាតិ Xizang ទទួលបានការការពារនិងត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ អក្សរជនជាតិ zang ត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ។

កម្មវិធីចំនួនជិត៨០០ ដូចជាគំរូ Tangka ល្ខោន Xizang និងឱសថជនជាតិ zang ជាដើមត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី។ ព្រមពេលជាមួយគ្នានេះ ប្រជាជនគ្រប់ជនជាតិនៃតំបន់ Xizang ទទួលបានការគោរពខាងជំនឿសាសនានៅតំបន់Xizang មានព្រះវិហារពុទ្ធសាសនាទីបេត៍ចំនួនជាង១៧០០កន្លែងមានទឹក ភ្លើង និងបណ្តាញអ៊ីនធឺណែតប្រើប្រាស់ទាំងអស់ ដែលបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់អ្នកកាន់សាសនា។

សមិទ្ធផលអភិវឌ្ឍន៍នៃតំបន់ Xizang ក្នុងរយៈពេល៧០ឆ្នាំ បន្ទាប់ពីទទួលបានការរំដោះដោយសន្តិភាពមក បានបង្កើតភាពអស្ចារ្យរបស់មនុស្សជាតិដែលមានការប្រែប្រួល យ៉ាងខ្លាំង ជាសាក្សីនៃការរីកចម្រើនយ៉ាងខ្លាំងនៃបុព្វហេតុសិទ្ធិមនុស្សក្នុងតំបន់ Xizang ហើយបានបញ្ជាក់យ៉ាងពេញលេញពីភាពត្រឹមត្រូវរបស់គោលនយោបាយអភិបាលកិច្ច របស់រដ្ឋាភិបាលចិននៅតំបន់ Xizang ផងដែរ។ ប្រការនេះបានលាតត្រដាងនូវពាក្យភូតកុហករបស់កម្លាំងប្រឆាំងប្រទេសចិនរបស់លោកខាងលិច ដែលប៉ុនប៉ងឃោសនា បំប៉ោងពីតំបន់ Xizang មុនពេលត្រូវរំដោះ។

ពួកគេគ្មានលក្ខណសម្បត្តិអីមកនិយាយឆ្កាដៃឆ្កាជើងចំពោះកិច្ចការតំបន់ Xizang ដោយយក «សិទ្ធិមនុស្ស» និង «សាសនា» ធ្វើជាលេស។ ឆ្លងតាមរយៈការអភិវឌ្ឍ រយៈពេល៧០ឆ្នាំ ប្រជាជននៃតំបន់ Xizang មានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅថាសាមគ្គីភាពនិងស្ថិរភាពគឺជាសុខសុភភម្គល ការបំបែកបំបាក់និងភាពច្របូកច្របល់ គឺជាគ្រោះចង្រៃ។

ឆ្នាំនេះជាឆ្នាំទីមួយក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំ ទី១៤ តំបន់ Xizang ដែលស្ថិតនៅទីចាប់ផ្តើមថ្មីសម្រាប់ការអភិវឌ្ឍថ្មីកំពុងពន្លឿនការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយ គុណភាពខ្ពស់ និងធ្វើឱ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អប្រសើរ។ តំបន់ Xizang ដែលមានចីរភាពនិងសិ្ថរភាពមិនអនុញ្ញត្តិឱ្យរាល់កម្លាំងបរទេស ទាំងអស់មកបង្កើតរឿងហេតុនិងមួលបង្កាច់ជាដាច់ខាត។ ការប៉ុនប៉ងរបស់កម្លាំងបដិបក្ខគ្នា ដែលចង់បំបែកបំបាក់តំបន់Xizang ពិតជានឹងទទួលបរាជ័យជាមិនខាន៕