(ប៉េកាំង)៖ អាចស្នាក់នៅផ្ទះល្វែង អាចប្រើអគ្គិសនីនិងទូរស័ព្ទ - នេះជាសម្តីពេញនិយមរបស់ប្រជាជនចិនកាលពីទសវត្សឆ្នាំ៥០ ដែលបានបង្ហាញពីការរំពឹងទុកចំពោះជីវភាពល្អនាពេលអនាគត។ សព្វថ្ងៃនេះ ប្រទេសចិនបានឈានចូលសម័យអ៊ីនធើណេត ដែលមានសេវា WIFI តចូលផ្ទះនីមួយៗ ទិញអីវ៉ាន់តាមទូរស័ព្ទដៃឆ្លាតវៃ ហើយទំនិញត្រូវបានដឹកជញ្ជូនដល់ផ្ទះយ៉ាងឆាប់រហ័ស។ វេទិកាពាណិជ្ជកម្មអេឡិកត្រូនិចបានជួយផលិតផល នៅតំបន់ឆ្ងាយឱ្យចូលក្នុងទីផ្សារធំៗ ចំណែកសេវាសុខាភិបាលតាមអនឡាញ សេវាចូលរៀនតាមអនឡាញជាដើមបានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ ការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យា កំពុងនាំមកនូវភាពអស្ចារ្យនិងភាពងាយស្រួលកាន់តែច្រើនឡើងៗដល់ជីវភាពរបស់យើង។

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បុគ្គលិកក្រុមហ៊ុន SINOVAC ធ្វើការពិនិត្យក្នុងបន្ទប់ពិនិត្យគុណភាពវ៉ាក់សាំងការពារវីរុសកូវីដ១៩។ បច្ចុប្បន្ន ប្រទេសចិនកំពុងជំរុញការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងទ្រង់ទ្រាយធំ វ៉ាក់សាំងចិនទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ ក្នុងប្រទេសនិងតំបន់ចំនួនជាង១០០លើពិភពលោក។

រូបភាពនេះថតលើផ្ទៃភពព្រះអង្គារ ដោយយានអវកាស Zhurong របស់ប្រទេសចិន ដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌មាន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១យានរុករក Chang-e របស់ប្រទេសចិនបានបង្ហាញទង់ជាតិចិនលើភពព្រះចន្ទកាលពីថ្ងៃទី៤ ខែធ្នូឆ្នាំ២០២០ បុគ្គលិកបច្ចេកទេសបានទៅដល់ភូមិដើម្បីជួយណែនាំកសិករដាំផ្លែឈើ (ថតនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១) ម៉ាស៊ីនច្រូតស្រូវគ្មានមនុស្សបើកកំពុងធ្វើការលើវាលស្រែ រូបភាពថតនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០