(ប៉េកាំង)៖ អ្នកផងទាំងពួងមានហេតុផលជឿថា សហរដ្ឋអាមេរិកមានមធ្យោបាយព្យាបាលជំងឺកូវីដ១៩ បើពុំនោះសោត ហេតុអ្វីបានជាអតីតប្រធានាធិបតីអាមេរិកដែលជា អ្នកជំងឺវ័យចំណាស់អាចត្រូវបានព្យាបាលឱ្យជាសះស្បើយ និងចេញមន្ទីរពេទ្យយ៉ាងឆាប់រហ័ស? អ្វីដែលអ្នកផងទាំងពួងមិនអាចជឿបាននោះគឺក្នុងចំណោមករណីឆ្លងជំងឺ កូវីដ១៩ ចំនួនជាង៣៦លាននាក់នៅសហរដ្ឋអាមេរិក មានមនុស្សជាង៦សែននាក់បានបាត់បង់ជីវិត។

ក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លង ជនជាតិអាមេរិកមានជោគវាសនាខុសគ្នាយ៉ាងស្រឡះ នេះគឺជាផលចង្រៃនៃភាពប្រេះស្រាំយ៉ាងធ្ងន់ធ្ងរខាងនយោបាយ របស់សហរដ្ឋអាមេរិក។ ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ អ្នកនយោបាយអាមេរិកទាំងឡាយតែងតែប្រព្រឹត្តទង្វើហួសហេតុខុសទំនងបំផុតពីមុំនយោបាយ ពោលគឺ ពួកគេមិនត្រឹមតែបានបិទស្លាកនយោបាយដែលប្រឆាំងវិទ្យាសស្ត្រលើវីរុសប៉ុណ្ណោះទេ ថែមទាំងក៏បានវាយប្រហារគ្នាទៅវិញទៅមកលើវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។

ពួកគេបានខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃសម្រាប់គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩និងជួយសង្គ្រោះអ្នកជំងឺទៅក្នុងការបដិបក្ខគ្នាខាងនយោបាយម្តងហើយម្តងទៀត។ ក្នុងក្រសែភ្នែករបស់ពួកគេ អំណាចនយោបាយបែបនេះគឺមានសារសំខាន់ណាស់ ដែលវាមានន័យថាទ្រព្យសម្បត្តិនិងក្របខ័ណ្ឌអំណាចរបស់ខ្លួន ដូច្នេះគឺមិនបាច់យកចិត្ត ទុកដាក់ដល់ផលប្រយោជន៍និងសន្តិសុខអាយុជីវិតរបស់ប្រជាជនសាមញ្ញនោះទេ។ ក្នុងភាពប្រេះស្រាំខាងនយោបាយបែបនេះ នៅទីបំផុតប្រជាជនសាមញ្ញបានក្លាយជា អ្នកត្រូវពលីជីវិតនិងអ្នករងគ្រោះ។ តាមទិន្នន័យថ្មីបំផុតនៃមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ចាប់តាំងពីខែសីហាឆ្នាំនេះមក ករណីឆ្លងជំងឺកូវីដ១៩ថ្មី ក្នុងមួយថ្ងៃនៅអាមេរិកបានលើសពី១សែនករណីក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ចំនួនករណីឆ្លងជំងឺកូវីដ១៩ និងអ្នកសម្រាកព្យាបាលនៅ មន្ទីរពេទ្យ បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៦ខែកន្លងមក។

ករណីស្លាប់ដោយសារជំងឺកូវីដ១៩សរុបនៅសហរដ្ឋអាមេរិកប្រហែលត្រូវជា ១៤ភាគរយនៃចំនួនករណីស្លាប់ជាង៤លាន៣សែននាក់លើទូទាំងពិភពលោក។ ព្រមពេលជាមួយគ្នានេះ អ្នកជំងឺដែលត្រូវព្យាបាលជាសះស្បើយក៏បានធ្លាក់ខ្លួនក្នុងភាពអស់សង្ឃឹមខ្លាំងដែលត្រូវសងបំណុលយ៉ាងច្រើនសន្ធឹក។ ប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ១៩ បក្សទាំងពីរនិងបក្សពួកនានានៃបក្សរបស់សហរដ្ឋអាមេរិកដែលជា «ប្រទេសជាប់លេខមួយក្នុងចំណោមប្រទេសដែលមានភាពប្រេះស្រាំយ៉ាងធ្ងន់ធ្ងរ ខាងនយោបាយ» មិនស្តាយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាច្រើន មិនអើពើចំណេះដឹងទូទៅនិងវិទ្យាសាស្ត្រ និងងប់ងល់នឹងការបង្កការប៉ះទង្គិចនិងបំផុសសង្គ្រាមត្រជាក់ថ្មី ដើម្បីបញ្ជាក់ពី «ភាពត្រឹមត្រូវខាងនយោបាយ» របស់ខ្លួន។

ពួកគេបានដាក់សម្ពាធទៅលើអង្គការសុខភាពពិភពលោកជាបន្តបន្ទាប់ ដើម្បីបង្ខំឱ្យអង្គការសុខភាពពិភពលោកអនុវត្តផែនការស្តីពីការតាមដានរកប្រភពដើមនៃវីរុសជំងឺ កូវីដ១៩ដំណាក់កាលទីពីរដែលសំដៅចំពោះប្រទេសចិនដោយល្មើសនឹងស្មារតីវិទ្យាសាស្ត្រ បណ្តែតបណ្តោយឱ្យវីរុសរីករាលដាលនៅទូទាំងពិភពលោកបណ្តាលឱ្យ ស្ថានការណ៍ជំងឺកូវីដ១៩ សកលមានភាពកាន់តែអាប់អួរទៅៗ ក្រៅពីនេះ ពួកគេក៏បានអនុវត្ត «វ៉ាក់សាំងជាតិនិយម» ដើម្បីបំផ្លាញកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា ក្នុងការសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំង ក៏ដូចជាការចែកចាយវ៉ាក់សាំងដោយស្មើគ្នាផងដែរ។

ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាភារកិច្ចបន្ទាន់បំផុតរបស់ប្រទេសនានាលើពិភពលោកនាពេលបច្ចុប្បន្ន ការសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការជាអាវុធដ៏ខ្លាំងក្លាបំផុត។ ប៉ុន្តែភាពប្រេះស្រាំយ៉ាងធ្ងន់ធ្ងរខាងនយោបាយ ដែលគ្មានខ្សែបន្ទាត់ក្រហមរបស់សហរដ្ឋអាមេរិកបានក្លាយជាបាតដៃខ្មៅក្នុងការរារាំងការសាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹង
ជំងឺកូវីដ១៩ជាសកល ដែលបំផ្លាញផលប្រយោជន៍ទាំងប្រទេសដទៃទៀតនិងខ្លួនឯងផងដែរ៕