(កាប៊ុល)៖ មេបញ្ជាការយោធាអាមេរិក បានជួបផ្ទាល់ជាមួយក្រុមតាលីបង់ ដើម្បីស្វែងរកការពិភាក្សាអំពីការជម្លៀសប្រជាជន នៅអាកាសយានដ្ឋានក្រុងកាប៊ុល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅយប់ថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ក្រុមតាលីបង់បានចូលទៅក្នុងរដ្ឋធានីកាប៊ុលហើយ កាលពីថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១នេះ និងបានគ្រប់គ្រងវិមានប្រធានាធិបតី បន្ទាប់ពីប្រធានាធិបតីអាហ្វហ្កានីស្ថានគាំទ្រដោយលោកខាងលិច លោក Ashraf Ghani ភៀសខ្លួនចេញពីប្រទេស៕