(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

១៖ ក្រុមតាលីបង់នៅរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ចាប់ផ្តើមដើរប្រមូលអាវុធពីជនស៊ីវិល ហើយពោលថា «យើងនៅទីនេះ មិនមែនដើម្បីធ្វើបាបជនស៊ីវិលស្លូតត្រង់ឡើយ»

២៖ គ្រោះរញ្ជួយដីនៅហៃទី៖ ចំនួនអ្នកស្លាប់កើនឡើងដល់ ១,២៩៧នាក់ និងជាង ៥,៧០០នាក់រងរបួស

៣៖ ទីបំផុតភ្លើងឆេះព្រៃនៅតំបន់ Siberia របស់រុស្ស៉ី ក្លាយជាភ្លើងឆេះព្រៃ «ធំជាងគេបំផុត» នៅលើពិភពលោក

៤៖ បទវិភាគអន្តរជាតិ៖ «ភាពបរាជ័យរបស់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល»

៥៖ ទីបំផុតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Muhyiddin សុខចិត្តចុះចេញពីតំណែង

៦៖ ស្ថានទូតរុស្ស៊ី៖ ប្រធានាធិបតីអាហ្វហ្គានីភៀសខ្លួនចេញក្រៅប្រទេស ដោយយកទៅជាមួយលុយសុទ្ធ៤ឡានពេញ និងពេញមួយឧទ្ធម្ភាគចក្រទៀត