(ប៉េកាំង)៖ ប្រជាជនអាមេរិកមានចំនួនតែ ៤ ភាគរយនៃចំនួនប្រជាជនពិភពលោក ប៉ុន្តែបច្ចុប្បន្ននេះបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៨ ភាគរយនៃករណីឆ្លងសរុបនៅទូទាំងពិភពលោក។ ទិន្នន័យដែលមានភាពផ្ទុយស្រឡះទាំងពីរនេះ បានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល។ ប្រការដែលកាន់តែអាក្រក់ជាងនេះទៅទៀត គឺប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ របស់ប្រទេសខ្លួនដែលមិនអាចបង្ការ និងគ្រប់គ្រងបាន រដ្ឋាភិបាលអាមេរិកមិនបានចាត់វិធានការជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពសម្រាប់គ្រប់គ្រងពលរដ្ឋអាមេរិក ចេញពីស្រុកទៅកាន់បរទេស ដែលបានបណ្តែតបណ្តោយឱ្យវីរុសរីករាលដាលពីអាមេរិក ទៅកាន់គ្រប់ទិសទីនៅទូទាំងពិភពលោកឥតឈប់ឈរ ហើយបានបង្កការគំរាមកំហែងយ៉ាងខ្លាំងក្លា ដល់សុវត្ថិភាពអាយុជីវិតរបស់ប្រជាជននៅទូទាំងពិភពលោក។

ក្នុងរបាយការណ៍សិក្សាស្រាវជ្រាវមួយច្បាប់ ដែលធនាគារគំនិតទាំងបីរបស់ប្រទេសចិន បានរួមគ្នាចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះ បានធ្វើបទបង្ហាញនិងការវិភាគជាប្រព័ន្ធ ចំពោះការពិតដែលអាមេរិកមិនអើពើ ពីការរីករាលដាលនៃជំងឺកូវីដ ១៩ នៅប្រទេសខ្លួនដែលមិនអាចបង្ការ និងគ្រប់គ្រងបាន បែរជាបានបើកចំហច្រកព្រំដែន។ នេះបានបង្ហាញយ៉ាងច្បាស់ថា និយាយចំពោះការដែលករណីឆ្លងជំងឺកូវីដ ១៩ ជាសកលនាពេលបច្ចុប្បន្នបានលើសពី ២០០លាននាក់ ក្នុងនាមជាប្រទេសជាប់ចំណាត់ថ្នាក់ទីមួយ ក្នុងចំណោមប្រទេសដែលមានការរីករាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំពិភពលោក អាមេរិកមានទទួលខុសត្រូវដែលមិនអាចបដិសេធបាន។
អាស្រ័យដោយការគិតពិចារណាអំពីការធានាដល់សេដ្ឋកិច្ច និងដណ្តើមបានសំឡេងឆ្នោត នៅខែសីហា ឆ្នាំ២០២០ ពេលការរីករាលដាលនៃជំងឺឆ្លងមានភាពធ្ងន់ធ្ងរបំផុត រដ្ឋាភិបាលអាមេរិកបានប្រកាសថា លុបចោលបទបញ្ញត្តិហាមឃាត់មិនឱ្យពលរដ្ឋអាមេរិក ធ្វើដំណើរទៅកាន់បរទេស។ យោងតាមទិន្នន័យដែលចេញផ្សាយដោយ ការិយាល័យទេសចរណ៍ជាតិអាមេរិកបានឱ្យដឹងថា ចាប់ពីខែមេសាឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១ ប្រជាពលរដ្ឋអាមេរិកសរុបជាង ២៣លាននាក់ បានធ្វើដំណើរចេញពីស្រុកទៅកាន់តំបន់នានានៅទូទាំងពិភពលោក តាមផ្លូវអាកាស និងផ្លូវគោក។ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១ ការរីករាលដាលនៃជំងឺឆ្លងនៅអាមេរិក បានឈានចូលកម្រិតកំពូលដែលគិតជាមធ្យមក្នុងមួយថ្ងៃ អាមេរិកអាចរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួនជាង ១៨០,០០០នាក់។ ដោយឡែកក្នុងពេលដំណាលគ្នា ចំនួនពលរដ្ឋអាមេរិកដែលធ្វើដំណើរទៅកាន់បរទេស ក៏បានឈានដល់កម្រិតកំពូលផងដែរ ពោលគឺគិតជាមធ្យក្នុងមួយថៃ្ង មានពលរដ្ឋអាមេរិកចំនួន ៨៧,០០០នាក់ចេញទៅបរទេស។

អ្វីដែលគួរឱ្យកាន់តែភ្ញាក់ផ្អើលនោះ គឺអាមេរិកមិនគោរពសច្ចធម៌អន្តរជាតិទាល់តែសោះ បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ដោយទ្រង់ទ្រាយធំ ទៅស្រុកកំណើតវិញក្រោមបរិការណ៍មិនបានចាត់វិធានការ បង្ការការរីករាលដាលនៃជំងឺឆ្លងដោយសមរម្យ។ ដូចនេះ ប្រទេសជាច្រើនដូចជា ក្វាតេម៉ាឡា ហ្សាម៉ាអ៊ីក ម៉ិកស៊ិក និងហៃទីជាដើមសុទ្ធតែបានរកឃើញករណីឆ្លង ជំងឺកូវីដ១៩ ក្នុងចំណោមមនុស្សដែលត្រូវធ្វើមាតុភូមិនិវត្តន៍ពីអាមេរិក ហើយធ្វើឱ្យប្រជាជនអាមេរិកឡាទីនដែល "ស្ថិតនៅជិតអាមេរិកលោក" ទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅពីភាពអាត្មានិយម និងភាពពង្រើយកន្តើយបែបអាមេរិក។

គិតមកទល់បច្ចុប្បន្ននេះ ទង្វើអមនុស្សធម៌ដ៏អាក្រក់បែបនេះនៅតែអនុវត្តជាបន្តទៀត។ ទន្ទឹមនឹងជនអន្តោប្រវេសន៍នៅតំបន់ព្រំដែនរវាងអាមេរិក និងម៉ិកស៊ិកមានចំនួនកាន់តែច្រើនឡើងៗ រដ្ឋាភិបាលអាមេរិកអាណត្តិបច្ចុប្បន្ន ដែលដើមឡើយគ្រោងនឹងបញ្ចប់បទបញ្ជាធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍ នៅចុងខែកក្កដា ឆ្នាំនេះ ស្រាប់តែប្តូរគំនិត ហើយសម្រេចចិត្តថា នឹងបន្តអនុវត្តបទបញ្ជានេះតទៅទៀត។ ទង្វើបែបនេះត្រូវភាគីជាច្រើនរិះគន់ថា "ខ្វះខាតកាតព្វកិច្ចនិងទំនួលខុសត្រូវ"។

ការពិតជាច្រើនបានបង្ហាញថា សហរដ្ឋអាមេរិកមានទទួលខុសត្រូវ ដែលមិនអាចបដិសេធបានក្នុងការរាតត្បាតនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ហើយក៏គួរតែក្លាយជាប្រទេសសំខាន់បំផុត ដែលត្រូវទទួលការស៊ើបអង្កេត ក្នុងការតាមដានរកប្រភពដើមនៃវីរុសផងដែរ៕ (#CCFR Comment#)