(ប៉េកាំង)៖ ថ្ងៃទី១០ ខែសីហា តាមម៉ោងទីក្រុងប៉េកាំង ធនាគារខួរក្បាល CGTN បានដាក់ចេញការស្ទង់ប្រជាមតិតាមអ៊ីនធឺណេតលើកទី៣ ស្តីពីការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងភាសា អង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីនៅលើបណ្តាញទំនាក់ទំនងសង្គម ដូចជា Youtube Twitter និង Facebook។

អ្នកប្រើអ៊ីនធឺណេតចំនួន ៨១.៧ភាគរយយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គ្មានប្រសិទ្ធភាព មានអ្នកប្រើអ៊ីនធឺណេតមួយចំនួនបានទុកសាររិះគន់រដ្ឋាភិបាលអាមេរិក ដែលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ អ្នកប្រើអ៊ីនធឺណេតចំនួន ៧២.៣ភាគរយយល់ស្របថា ជនជាតិភាគតិចអាមេរិកមិនបានទទួលសមភាព។ មានអ្នកប្រើអ៊ីនធឺណេតចំនួន ៧៧.៧ភាគរយយល់ឃើញថា បន្ទាប់ពីជំងឺកូវីដ១៩បានផ្ទុះឡើង ទង្វើដែលសហរដ្ឋអាមេរិកបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ដែលបានឆ្លងជំងឺកូវីដ១៩ រាប់ម៉ឺននាក់ឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ គឺស្មើនឹងការនាំចេញជំងឺកូវីដ១៩ ។

មានអ្នកប្រើអ៊ីនធឺណេតបានខមិនថា សហរដ្ឋអាមេរិកផ្តោតលើនយោបាយខ្លាំងពេក បែរជាមិនយកចត្តទុកដាក់លើសិទ្ធិមនុស្ស នេះមិនត្រឹមតែប៉ះពាល់ដល់ប្រជាពលរដ្ឋសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទៀតបានប៉ះពាល់ដល់ប្រទេសអាមេរិកខាងជើង និងអាមេរិកឡាទីនទាំងមូលទៀតផង៕