(កាប៊ុល)៖ គ្រោះរញ្ជូយដីកម្រិត ៥.៥រ៉ិចទ័របានវាយប្រហារលើតំបន់ព្រំដែនរវាងប្រទេសអាហ្វហ្កានីស្ថាន និងតាហ្ស៊ីគីស្ថាននៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយដោយទៅសារព័ត៌មាន Russian Today (RT)។

ភ្លាមៗមិនទាន់មានព័ត៌មានបញ្ជាក់ពីជនរងគ្រោះ ឬការខូតខាតនៅឡើយទេ។ គ្រោះរញ្ជួយដីនេះកើតមានឡើងគាប់ជួនប្រទេសអាហ្វហ្កានីស្ថានកំពុងជួបភាពវឹកវរ ដោយក្រុមតាលីបង់កំពុងឡោមព័ទ្ធរដ្ឋធានីកាប៊ុលពីគ្រប់ទិសទី៕