(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។

១៖ មនុស្សមួយចំនួនស្លាប់និងបាត់ខ្លួន ក្រោយគ្រោះរអិលបាក់ដីបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង នៅខេត្តភាគខាងលិចប្រទេសជប៉ុន។

២៖ អគ្គលេខាធិការ UN អំពាវនាវឲ្យក្រុមតាលីបង់ ចូលតុចរចាជាមួយរដ្ឋាភិបាលកាប៊ុល ដើម្បីការពារប្រជាជនស្លូតត្រង់។

៣៖ ការឆ្លងរាលដាលកូវីដ១៩ នៅប្រទេសចិន ហាក់ថមថយទៅវិញ ក្រោយរយៈពេល១ខែ។

៤៖ ប្រជាជនបារាំងនាំគ្នាសម្រុកទៅចាក់វ៉ាក់សាំង ក្រោយរដ្ឋាភិបាលបញ្ចេញគោលការណ៍ថ្មី។

៥៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗជាង «២២,០០០នាក់» និងអ្នកជំងឺ «២១៧នាក់ស្លាប់» ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ។

៦៖ អតីតសមាជិកសភាប្រេស៊ីលត្រូវចាប់ខ្លួន ក្រោយពីបានសម្លាប់ស្វាមីខ្លួនឯង កាលពីជាងមួយឆ្នាំមុន។

៧៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.២រ៉ិចទ័រ វាយប្រហារចំប្រទេសហៃទី។