(ប៉េកាំង)៖ ឃ្លា以势交者,势倾则绝;以利交者,利穷则散 គឺដកស្រង់ចេញពីសៀវភៅ 《中说·礼乐篇》 ដែលនិពន្ធដោយទស្សនវិទូចិនបុរាណឈ្មោះ Wang Tong។ 势 មានន័យថាកម្លាំងអំណាច, 利 មានន័យថាផលប្រយោជន៍។ ឃ្លានេះមានន័យថា បង្កើតមិត្តភាពដោយមើលជើញកម្លាំងអំណាច បើកម្លាំងអំណាចបាត់បង់ មិត្តភាពនឹងត្រូវកាត់ផ្តាច់ បង្កើតមិត្តភាពដោយសារមើលឃើញពីផលប្រយោជន៍ បើផលប្រយោជន៍បាត់បង់ មិត្តភាពក៏នឹងត្រូវចប់ដែរ។

ឃ្លានេះចង្អុលបង្ហាញពីគោលការណ៍ជាមូលដ្ឋានមួយ ដែលគួរតែអនុវត្តនៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ គឺត្រូវមានភាពស្មោះត្រង់ក្នុងការទាក់ទងជាមួយអ្នកដទៃ ត្រូវជួយអ្នកដទៃ ហើយត្រូវមានគោលការណ៍ មិនមែនផ្តោតលើតែផលប្រយោជន៍នោះទេ។ ប្រសិនបើបង្កើតមិត្តភាពនៅលើមូលដ្ឋាន ដែលការប្រើប្រាស់គ្នាទៅវិញទៅមក គឺសំបកក្រៅមើលទៅដូចជាបងប្អូន ប៉ុន្តែនៅពេលដែលមិនអាចបំពេញតម្រូវការផលប្រយោជន៍របស់ភាគីបាន គឺនឹងបែកបាក់ទំនាក់ទំនងគ្នាយ៉ាងងាយ។

ប្រទេសចិនគឺជាប្រទេសដែលមានទំនួលខុសត្រូវ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ ក្នុងការដោះស្រាយកិច្ចការបរទេស និងមិនធ្វើការដោះដូរណាមួយនោះទេ។ ក្នុងការប្រាស្រ័យទាក់ទងជាមួយគណបក្សនយោបាយ នៃបណ្តាប្រទេសនានា បក្សកុម្មុយនិស្តចិនប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាន៤ខស្តីពី «ឯករាជ្យម្ចាស់ការ សមភាពទាំងស្រុង គោរពគ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក»។ ការប្រាស្រ័យទាក់ទងរវាងចិននិងកម្ពុជា គឺដូចជាការប្រាស្រ័យទាក់ទងរវាងមនុស្សដែលមានសីលធម៌ខ្ពស់។ បន្ទាប់ពីបង្កើតទំនាក់ទំនងការទូតរយៈពេល៦៣ឆ្នាំមក ប្រទេសទាំងពីរ គោរពគ្នានិងគាំទ្រគ្នាទៅវិញទៅមកជាប់រហូត។

ព្រះកុរណាសម្ដេចព្រះ នរោត្ដម សីហនុព្រះបរមរតនកោដ្ឋ ធ្លាប់មានព្រះរាជបន្ទូលថា «មិត្តភាពយូរអង្វែងនិងរឹងមាំរវាងប្រទេសយើងទាំងពីរ ដូចជាផ្កាស្រស់ដែលមិនចេះស្រពោន ហើយរីកក្រោមមេឃស្រឡះជារៀងរហូត»។ ប្រទេសចិនបានចាត់ទុកកម្ពុជា ជាបងប្អូនដ៏ស្មោះត្រង់។ ក្នុងបរិបទដែលជំងឺកូវីដ១៩ បាននិងកំពុងរាលដាលនៅលើទូទាំងសកលលោក ការប្រាស្រ័យទាក់ទងរវាងចិននិងកម្ពុជា បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងអន្តរជាតិ។ តែមានប្រទេសខ្លះវិញគ្រាន់តែបង្កើតមិត្តភាព ជាមួយផលប្រយោជន៍ប៉ុណ្ណោះ បើគ្មានផលប្រយោជន៍ មិត្តភាពក៏ដាច់ដែរ៕