(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ភ្លើងឆេះព្រៃកើតមានរាប់រយកន្លែងនៅអ៉ីតាលី, មនុស្ស៤នាក់ស្លាប់ ខណៈភាគខាងត្បូងអឺរ៉ុប កំពុងឡើងកម្តៅ

២៖ ប្រជាជនជប៉ុនរាប់ម៉ឺននាក់ត្រូវជម្លៀស ខណៈភ្លៀងធ្លាក់យ៉ាងគំហុក វាយប្រហារខេត្តភាគខាងលិច

 

៣៖ សមាជិកសភាបែលហ្ស៉ិក ព្រមានប្រឆាំងការចូលរួមពាក់ព័ន្ធរបស់អឺរ៉ុប ក្នុងភាពតានតឹងរវាងអាមេរិកនិងចិន

៤៖ BREAKING: វៀតណាមនឹងបន្តបិទខ្ទប់ទីក្រុងហូជីមិញ រហូតដល់ចុងខែសីហានេះ ខណៈករណីឆ្លង និងស្លាប់ដោយសារកូវីដ-១៩ នៅតែបន្តកើនឡើង!

៥៖ BREAKING: សហរដ្ឋអាមេរិកត្រៀមបញ្ជូនកងទ័ព ៣,០០០នាក់ទៅអាហ្វហ្គានីស្ថាន ដើម្បីជួយជម្លៀសមន្ត្រីទូត និងប្រជាជន