(ប៉េកាំង)៖ រឿង «ចចកចម្បាំងវគ្គ២» គឺជាភាពយន្តបែបយោធាដែលដឹកនាំនិងសម្តែងដោយលោក Wu Jing។ ភាពយន្តនេះរៀបរាប់អំពីរឿងរ៉ាវ របស់លោក Leng Feng ដែលជាអតីតយុទ្ធជនបានជាប់ពាក់ព័ន្ធនឹង ការបះបោរមួយនៅក្នុងប្រទេសអាហ្វ្រិកដោយចៃដន្យ គាត់មិនអាចបំភ្លេចកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាទាហានម្នាក់ ហើយត្រឡប់ចូលទៅសមរភូមិវិញ ដើម្បីជួយសង្គ្រោះជនរងគ្រោះ។

លោក Leng Feng (សម្តែងដោយលោក Wu Jing) ដែលបានសាងគុណបំណាច់ជាច្រើន ត្រូវបានតុលាការយោធាកាត់ទោស ដោយសារតែគាត់បានសម្លាប់ជនពោល ដែលបានរុះរើផ្ទះរបស់សមមិត្តគាត់។ បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ លោក Leng Feng បានទៅដល់ប្រទេសអាហ្វ្រិក ពេលនោះ អាហ្វ្រិកមិនត្រឹមតែមានភាពច្របូកច្របល់ប៉ុណ្ណោះទេ ថែមទាំងមានវិបត្តិវីរុសទៀតផង។ កងទ័ពជើងទឹកចិនទទួលបញ្ជាពីគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន ឱ្យទៅកាន់អាហ្វ្រិក ដើម្បីជួយសង្គ្រោះជនរួមជាតិចិន។ ដោយសារភាពច្របូកច្របល់នៅអាហ្វ្រិក គឺជាទំនាស់នយោបាយផ្ទៃក្នុង ដូចនេះកងទ័ពនៃប្រទេសផ្សេងទៀត គ្មានសិទ្ធិចូលទៅកាន់ទឹកដីអាហ្វ្រិកនោះទេ បានជាមេបញ្ជាការនាវាជើងទឹកចិន បានអនុញ្ញាតឱ្យលោក Leng Feng ដែលមិនមែនជាយោធា ទៅរោងចក្រចិនដើម្បីជួយសង្គ្រោះជនរួមជាតិចិន ប៉ុន្តែលោក Leng Feng មិនដឹងថា រោងចក្រចិនត្រូវបានគ្រប់គ្រង ដោយទាហានស៊ីឈ្នួលទៅហើយ ។

ក្នុងនាមជាអតីតយុទ្ធជន គាត់ចងចាំបេសកកម្មដែលការពារជាតិនិងប្រជាជន។ គាត់អាចរត់គេចខ្លួនដោយសុវត្ថិភាព ប៉ុន្តែគាត់បានត្រឡប់ទៅតំបន់ដែលកាន់កាប់ដោយសត្រូវ ហើយដឹកនាំជនរួមជាតិនិងជនភៀសខ្លួន ដែលជាប់ខ្លួននៅក្នុងការសម្លាប់រង្គាលដើម្បីភៀសខ្លួន។ នៅពេលភៀសខ្លួន អង្គការប្រដាប់អាវុធបានជួលទាហានស៊ីឈ្នួល ដែលស៊ីថ្លៃខ្ពស់បំផុតនៅអឺរ៉ុប ហើយបញ្ជូនរថក្រោះទៅឡោមព័ទ្ធគាត់។ ខណៈពេលដែល លោក Leng Feng ប្រយុទ្ធស្លាប់រស់ជាមួយមេដឹកនាំនៃកងកម្លាំងស៊ីឈ្នួលនោះ ស្ថានទូតចិននៅអាហ្វ្រិក បានបញ្ជូននាវាចម្បាំងទៅកាន់ឈូងសមុទ្រ ក្បែររោងចក្រចិន។ មេបញ្ជាការកងទ័ពជើងទឹកចិនបានឃើញវីដេអូ ដែលអង្គការប្រដាប់អាវុធបានសម្លាប់ង្គោលជនស៊ីវិល ដែលផ្ញើដោយលោក Leng Feng។ ដូច្នេះ មេបញ្ជាការរូបនេះបានបញ្ជាឱ្យទាហានទម្លាក់គ្រាប់បែកមីស៊ីល ទៅលើរោងចក្រចិន ដើម្បីកំចាត់អង្គការប្រដាប់អាវុធអាហ្វ្រិក។ មីស៊ីលជាច្រើនគ្រាប់បានបាញ់ចេញពីនាវាល្បាតចិន ហើយ លោក Leng Feng ក៏ឆ្លៀតឱកាសនេះយកឈ្នះលើមេដឹកនាំកងកម្លាំងស៊ីឈ្នួលនោះទៅ ។

បុគ្គលិកភាគភាគច្រើន នៃរោងចក្រចិនត្រូវបានជួយសង្គ្រោះ ហើយពួកគេបានប្រញាប់ប្រញាល់ទៅកាន់តំបន់សុវត្ថិភាព តែតំបន់សុវត្ថិភាពស្ថិតក្រោមច្បាប់អាជ្ញាសឹក ដើម្បីបញ្ជាក់ថា ខ្លួនឯងជាជនជាតិចិន លោក Leng Feng បានលើកកាន់ទង់ជាតិចិន ដើម្បីបង្ហាញដល់អាជ្ញាធរអាហ្វ្រិក។ មេដឹកនាំនៅតំបន់មានសុវត្ថិភាពបានឃើញទង់ជាតិចិន ក៏យល់ព្រមបើកផ្លូវ។ លោក Leng Feng បានបំពេញតាមពាក្យសន្យារបស់ខ្លួន ក្នុងការបញ្ជូនជនជាតិចិន នៅក្នុងតំបន់សង្គ្រាមទៅកាន់តំបន់សុវត្ថិភាព៕