(ប៉េកាំង)៖ នាពេលបច្ចុប្បន្ននេះ អាមេរិកបានឈានចូលរលកទីបួន នៃការរីករាលដាលរបស់ជំងឺឆ្លងកូវីដ១៩។ ទិន្នន័យស្ថិតិថ្មីបំផុតរបស់កាសែត «ញូវយ៉កថាមស៍» បានបង្ហាញឱ្យឃើញថា ក្នុងមួយសប្តាហ៍កន្លងទៅនេះ ករណីឆ្លងជំងឺកូវីដ១៩ថ្មី នៅសហរដ្ឋអាមេរិកគិតជាមធ្យមក្នុងមួយថ្ងៃ បានលើសពី១១៨,០០០នាក់ ករណីថ្មីសម្រាកព្យាបាលក្នុងមនី្ទរពេទ្យ គិតជាមធ្យមក្នុងមួយថ្ងៃ បានលើសពី៦៦,០០០នាក់ មន្ទីរពេទ្យនៅទូទាំងអាមេរិកជាច្រើន បានដំណើរការក្នុងកម្រិតអតិបរមា។ គិតរហូតដល់ថ្ងៃទី១១ ខែសីហា តាមម៉ោងក្នុងតំបន់ នៅទូទាំងអាមេរិក បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបលើសពី៣៦លាននាក់ ករណីស្លាប់សរុបលើសពី៦១០,០០០នាក់ ទិន្នន័យទាំងពីរនេះសុទ្ធតែបំបែកកំណត់ត្រាខ្ពស់បំផុតនៅលើពិភពលោក។

ការពិតជាក់ស្តែងបែបនេះ ធ្វើឱ្យតារាងចំណាត់ថ្នាក់របស់ទីភ្នាកងារសារព័ត៌មាន Bloomberg ដែលបានវាយតម្លៃនាពេលថ្មីៗកន្លងទៅនេះថា អាមេរិកជាប់លេខមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសកល គឺជារឿងគួរឱ្យអស់សំណើច ព្រមពេលជាមួយគ្នា ក៏បានបញ្ជាក់ពីការពិតនៃខ្លឹមសាររបស់របាយការណ៍សិក្សាស្រាវជ្រាវមួយច្បាប់ ដែលធនាគារគំនិតទាំងបីរបស់ប្រទេសចិន បានរួមគ្នាចេញផ្សាយផងដែរ ពោលគឺ៖ អាមេរិកស័ក្តិសម នឹងឋានៈជាប្រទេសជាប់លេខមួយ ដែលទទួលបរាជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាសកល ។

ក្នុងរបាយការណ៍សិក្សាស្រាវជ្រាវដែលមានចំណងជើងថា «អាមេរិកជាប់លេខ១?! ការពិតអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 របស់សហរដ្ឋអាមេរិក» អ្នកសិក្សាស្រាវជ្រាវបានបង្ហាញពីសភាពការណ៍ពិតប្រាកដ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់អាមេរិក តាមរយៈទិន្នន័យលម្អិតនិងគោលជំហរសត្យនុម័ត ហើយបានលាតត្រដាងទៅកាន់ពិភពលោកថា តើហេតុអ្វីបានជាប្រទេសមហាអំណាចផុតលេខ ដែលមានប្រភពធនធានវេជ្ជសាស្ត្រដ៏គ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងជាបន្ទាន់ដ៏ល្អពេញលេញនេះ បានទទួលបរាជ័យក្នុងគ្រាប្រឈមនឹងជំងឺកូវីដ១៩។

បើរំលឹកឡើងវិញពីតារាងពេលវេលានៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់អាមេរិក ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកអាចឃើញថា អ្នកកាន់អំណាចបានតម្កល់ទុកផលប្រយោជន៍នយោបាយលើអាយុជីវិតនៃប្រជាជន នេះជាមូលហេតុពីឬសគល់ ដែលបណ្តាលឱ្យអាមេរិកទទួលបរាជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។

ក្នុងរយៈពេលដំបូងនៃការផ្ទុះជំងឺឆ្លង ការរីករាលដាលនៃជំងឺឆ្លង ក៏បានក្លាយជាឧបករណ៍និងថ្នូរនយោបាយ ក្នុងការបដិបក្ខគ្នារវាងបក្សពួកទាំងពីររបស់អាមេរិករួចហើយ។ ដើម្បីជាប់ឆ្នោតបន្តអាណត្តិទៀតក្នុងការបោះឆ្នោតសកល ប្រធានាធិបតីអាមេរិកកាលនោះ មិនអើពើនឹងការព្រមាន ស្តីពីការរីករាលដាលនៃជំងឺឆ្លងម្តងហើយម្តងទៀត ដោយបន្សាបដោយចេតនានូវហានិភ័យនៃជំងឺឆ្លង ហើយបក្សប្រជាធិបតេយ្យ ដែលកាលនោះនៅមិនទាន់កាន់អំណាច ក៏បានប្រើកម្លាំងកាយចិត្តយ៉ាងខ្លាំងក្នុងការធ្វើការប៉ះពាក្យសំដី តែមិនមែនធ្វើការប្រយុទ្ធប្រឆាំនឹងជំងឺឆ្លងយ៉ាងពិតប្រាកដនោះទេ។

ផលប្រយោជន៍នយោបាយមានភាពខ្ពង់ខ្ពស់បំផុត អាយុជីវិតរបស់ប្រជាពលរដ្ឋមិនគួរយកចិត្តទុកដាក់នោះទេ ឡូហ្ស៊ីកដ៏ព្រងើយបែបអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ធ្វើឱ្យរដ្ឋាភិបាលអាមេរិកចាត់វិធានការណ៍ គ្មានចំណោះដឹងមួយចំនួន។ ពីការដែលប្រធានាធិបតីកាលនោះ បានក្លាយជាអ្នកជំរុញធំបំផុត ក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដល់ការដាក់សម្ពាធលើអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញដែលនិយាយការពិត ពីការផ្សព្វផ្សាយពាក្យសំដីខុសឆ្គង ស្តីពីប្រភពដើមនៃវីរុសកូវីដ១៩ ដើម្បីទម្លាក់កំហុសទៅឱ្យប្រទេសផ្សេង ដល់ការធ្វើការសន្មតថា មានទោសក្នុងបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ រហូតដល់បណ្តែតបណ្តោយឱ្យនាំចេញវីរុស និងធ្វើឱ្យប៉ះពាល់ដល់ពិភពលោកទាំងមួល។ «ប្រលោមលោកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង» របស់អាមេរិកកាន់តែមានខ្លឹមសារហួសហេតុខុសទំនងបំផុត ។

ដូចនេះ លោក William Foege អ្នកជំនាញផ្នែកជំងឺរាតត្បាត និងជាអតីតអ្នកទទួលខុសត្រូវ នៃមជ្ឈមណ្ឌលគ្រប់គ្រង់ និងបង្ការជំងឺឆ្លងរបស់អាមេរិក បានរិះគន់ដោយត្រង់ៗថា «នេះហាក់ដូចជាការសម្លាប់រង្គាលមួយលើក!» ក្រៅពីនេះ កាលពីខែមិថុនា ឆ្នាំ២០២០ ទស្សនាវដី្ត «The Atlantic Monthly» ក៏បានចុះផ្សាយអត្ថបទថា «ពួកយើងបាននិងកំពុងរស់នៅក្នុងប្រទេសបរាជ័យមួយ»