(ប៉េកាំង)៖ នៅថ្ងៃទី១២ ខែសីហា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា «សម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយនូវ សង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ៖ ភាពត្រចះត្រចង់នៃការអភិវឌ្ឍវិស័យ សិទ្ធិមនុស្សរបស់ប្រទេសចិន»

សៀវភៅសបានចែងថា ការសម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយនូវ សង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ ជាយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិដ៏សំខាន់មួយរ បស់បក្សកុម្មុយនិស្តចិននិងរដ្ឋាភិបាលចិន ដើម្បីលើកកម្ពស់ការធានាសិទ្ធិប្រជាពលរដ្ឋ និងសម្រេចទំនើបកម្មប្រទេសជាតិ។ ប្រទេសចិនបានកសាងដោយគ្រប់ជ្រុងជ្រោយ នូវសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ មានន័យថា សិទ្ធិមនុស្សទទួលបានការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ ប្រជាជនទាំងអស់បានចែករំលែកនូវសិទ្ធិមនុស្ស ដែលបានបង្កើតអច្ឆរិយរបស់មនុស្សជាតិ ស្តីពីការគោរពនិងធានាដល់សិទ្ធិមនុស្ស។

សៀវភៅសលើកឡើងថា ការសម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយ នូវសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ បានត្រួសត្រាយកម្រិតអភិវឌ្ឍន៍ថ្មីក្នុងវិស័យសិទ្ធិមនុស្ស ដែលលុបបំបាត់ភាពក្រីក្រដាច់ខាត ដើម្បីសម្រេចសិទ្ធិទទួលបានជីវភាពជាមូលដ្ឋាន ជំរុញសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌តាមរយៈការអភិវឌ្ឍសិទ្ធិមនុស្ស អនុវត្តច្បាប់មានសុក្រឹតភាព និងធ្វើអភិបាលកិច្ចល្អ ដើម្បីគាំទ្រសិទ្ធិប្រជាពលរដ្ឋនិងសិទ្ធិនយោបាយ ជំរុញសមភាពសង្គម ដើម្បីធានាសិទ្ធិនិងផលប្រយោជន៍របស់ក្រុមមនុស្សពិសេស។

សៀវភៅសបន្តថា ចំនួនប្រជានជនចិនស្មើរនឹងជិត ១ភាគ៥ នៃចំនួនប្រជាជននៅទូទាំងពិភពលោក។ ប្រទេសចិនសម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយនូវ សង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ ជានិមិត្តសញ្ញាដ៏សំខាន់ក្នុងប្រវតិ្តសាស្ត្រអភិវឌ្ឍវិស័យសិទ្ធិមនុស្សលើពិភពលោក។ ក្នុងដំណើរកសាងដោយគ្រប់ជ្រុងជ្រោយនូវ សង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ វិធីសាស្ត្រនិងបទពិសោធន៍ដ៏ជោគជ័យ ដែលគោរពនិងធានាដល់សិទ្ធិមនុស្សបានរួមចំណែកជា តម្រិះប្រាជ្ញានិងផែនាករចិនសម្រាប់ ការបង្កើនសុខុមាលកិច្ចរបស់មនុស្សជាតិ។

ជាចុងក្រោយ សៀវភៅសចែងថា បក្សកុម្មុយនិស្តចិននឹងបន្តដឹកនាំប្រជាជនទាំងអស់ ធ្វើកិច្ចខិតខំប្រឹប្រែងដើម្បីទទួលបានជីវភាព កាន់តែមានសុភមង្គលនិងកម្រិតសិទ្ធិមនុស្សកាន់តែខ្ពស់។ ប្រទេសចិនមុខជានឹងរួមចំណែកកាន់តែធំ សម្រាប់ការអភិវឌ្ឍវិស័យសិទ្ធិមនុស្ស លើពិភពលោកជាមិនខាន៕