(រ៉ង់ហ្គូន)៖ មនុស្ស ២នាក់បានស្លាប់ និង៣នាក់ទៀតរងរបួស បន្ទាប់ពីពួកគេលោតពីលើអគារអាផាតធឺមិនមួយ ដើម្បីគេចពីការតាមចាប់ខ្លួនពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាក្នុងរដ្ឋធានីរ៉ង់ហ្គូន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។

មនុស្សទាំង៥នាក់ខាងលើ ក្នុងនោះមានស្ត្រីម្នាក់ បានលោតអគារអាផាតធឺមិនក្នុងទីក្រុង Botahtaung នៃរដ្ឋធានីរ៉់ង់ហ្គូន កាលពីរសៀលថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីពួកគេព្យាយាមរត់គេចពីកងកម្លាំងសន្តិសុខ។

បើតាមប៉ូលិសមីយ៉ាន់ម៉ា ក្រៅពីអ្នកទាំង៥នាក់នេះ មនុស្ស៣នាក់ទៀតត្រូវបានចាប់ខ្លួនផងដែរ រួមជាមួយគ្រាប់បែកកែច្នៃ និងគ្រឿងផ្ទុះជាច្រើននៅហ្នឹងកន្លែងកើតហេតុ៕