(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ២៨ករណីប៉ុណ្ណោះជាករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ។

បើតាមគណៈកម្មការសុខាភិបាលជាតិចិន (NHC) ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៨៣ករណី ជាករណីឆ្លងក្នុងសហគមន៍ក្នុងនោះរួមមាន៖ ៥៤ករណីត្រូវបានរកឃើញនៅក្នុងខេត្តជាំងស៊ូ (Jiangsu), ១៤ករណីនៅក្នុងខេត្តហ៊ូប៉ី (Hubei), ០៧ករណីនៅក្នុងខេត្តហឺណាន (Henan), ០៥ករណីនៅក្នុងខេត្តហ៊ូណាន (Hunan), ០២ករណីនៅក្នុងខេត្តយូណា (Yunnan), និង ០១ករណីទៀតនៅក្នុងទីក្រុងប៉េកាំង (Beijing)។

ដោយឡែក ២៨ករណីផ្សេងទៀត ជាករណីនាំចូលក្នុងនោះរួមមាន៖ ១២ករណីត្រូវបានរកឃើញនៅក្នុងខេត្តស៉ីជាំង (Zhejiang), ០៥ករណីនៅក្នុងខេត្តយូនណាន (Yunnan), ០៤ករណីនៅក្នុងទីក្រុងសៀងហៃ (Shanghai), ០៣ករណីនៅក្នុងខេត្តស៉ីឈាន់ (Sichuan), ០២ករណីនៅក្នុងខេត្តក្វាងទុង (Guangdong), ០១ករណីនៅក្នុងខេត្តធានជីង (Tianjin), និង ០១ករណីទៀតនៅក្នុងខេត្តសានទុង (Shandong)។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩៤,០៨០ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦ករណី និងអ្នកជាសះស្បើយ ៨៧,៦៥៥នាក់៕