(ប៉េកាំង)៖ តាមដំណឹងមួយដែលបានចុះផ្សាយ នៅលើវេបសាយទស្សនាវដី្ត «Nature» របស់អង់គ្លេស កាលពីពេលថ្មីៗនេះឱ្យដឹងថា ក្នុងការវិភាគនិងស្រាវជ្រាវផ្នែកអង់ទីករប្រឆាំងវីរុសកូវីដ១៩ លើសំណាកសេរ៉ូមនៃសត្វក្តាន់កន្ទុយសមួយចំនួន នៅភាគឦសានសហរដ្ឋអាមេរិក បុគ្គលិកស្រាវជ្រាវនៃក្រសួងកសិកម្មសហរដ្ឋអាមេរិកបានរកឃើញថា សត្វក្តាន់កន្ទុយសចំនួន១ភាគ៣ ដែលត្រូយកសំណាកមកសិក្សារស្រាវជ្រាវ មានផ្ទុកអង់ទីករប្រឆាំងវីរុសកូវីដ១៩ ហើយនេះបានបញ្ជាក់ថា ពួកវាធ្លាប់ឆ្លងវីរុសកូវីដ១៩។

បុគ្គលិកស្រាវជ្រាវបានចេញផ្សាយរបាយការណ៍អំពីការស្រាវជ្រាវមួយនេះ តាមបណ្តាញអ៊ីនធើណេតកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ។ ប៉ុន្តែរបាយការណ៍ស្រាវជ្រាវនេះ នៅមិនទាន់ទទួលបានការវាយតម្លៃ និងពិភាក្សាពីសំណាក់អ្នកស្រាវជ្រាវផ្សេងទៀតនោះទេ។

តាមការផ្សាយដំណឹងខាងលើបានឱ្យដឹងថា បុគ្គលិកស្រាវជ្រាវបានរកឃើញថា ក្នុងចំណោមសំណាកសេរ៉ូមនៃសត្វក្តាន់កន្ទុយស ដែលបានប្រមូលយកនៅដើមឆ្នាំ២០២០ មានសំណាកចំនួន៣ បានធ្វើតេស្តរកឃើញអង់ទីករប្រឆាំងវីរុសកូវីដ១៩ ចំណែកក្នុងចំណោមសំណាកសេរ៉ូម ដែលបានប្រមូលនៅឆ្នាំ២០១៩ មានសំណាកសេរ៉ូមចំនួន១ បានធ្វើតេស្តរកឃើញអង់ទីករប្រឆាំងវីរុសកូវីដ១៩៕