(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២០២, ៩៥៨,០៧៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,២៩៩,៥០២នាក់ និងជាសះស្បើយឡើងវិញ ១៨២,២៩៤,៧៣៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៦,៥១៨,៩៤៨នាក់ ស្លាប់ចំនួន ៦៣២,៩៨៧នាក់ និងជាសះស្បើយចំនួន ២៩,៨៥១,៨០៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣១,៩៣៣,៥៥៣នាក់ ស្លាប់ចំនួន ៤២៧,៨៩២នាក់ និងជាសះស្បើយ ៣១,០៩២, ០៩៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២០, ១៥១,៧៧៩នាក់ ស្លាប់ ៥៦៣,០៨២នាក់ និងជាសះស្បើយ ១៨,៨៦៨,៦០២នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖