(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ភាពច្របូកច្របល់កើតឡើងនៅតាម មជ្ឈមណ្ឌលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងទីក្រុងម៉ានីល មុនការបិទខ្ទប់ឡើងវិញ ១៤ថ្ងៃ

២៖ មជ្ឈមណ្ឌល CDC អាមេរិក៖ «អ្នកដែលចាក់វ៉ាក់សាំងពេញលេញ ហើយឆ្លងជំងឺកូវីដ-១៩ ពួកគេអាចចម្លងជំងឺនេះ ទៅកាន់អ្នកដទៃទៀតបាន»

៣៖ លោក ចូ បៃដិន ប្រកាសផ្តល់សិទ្ធិជ្រកកោនបណ្តោះអាសន្ន ដល់ប្រជាជនមកពីទីក្រុងហុងកុង

៤៖ អាមេរិកបិទឧទ្យានជាតិមួយកន្លែង នៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ា ដោយសារការគំរាមកំហែងពីភ្លើងឆេះព្រៃធំបំផុត

 

៥៖ ប្រមុខ UN អំពាវនាវឲ្យមានវឌ្ឍនភាពឆ្ពោះទៅរកពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ

 

៦៖ រដ្ឋធានីហាណូយរបស់់វៀតណាមនឹងបន្ត lockdown រហូតដល់ថ្ងៃទី២២ ខែសីហា