(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ធនាគារគំនិត CGTN ដែលស្ថិតនៅក្រោមឱវាទអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់ប្រជាមតិអនឡាញជាសកល តាមភាសាផ្លូវការ៦ប្រភេទនៃអង្គការសហប្រជាជាតិ។ លទ្ធផលបានបង្ហាញថា មានអ្នកប្រើអ៊ីនធឺណែតដែលចូលរួមការបោះឆ្នោតចំនួន៨៣.១ភាគរយ គាំទ្រឱ្យអង្គការសុខភាពពិភពលោក ធ្វើការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក។

លទ្ធផលនៃការស្ទង់ប្រជាមតិរបស់ធនាគារគំនិត CGTN បានបង្ហាញថា អ្នកប្រើអ៊ីនធឺណែតនៅលើពិភពលោកទាំងមូល ចាប់អារម្មណ៍ជាទូទៅដល់ការចោទជាមន្ទិលសង្ស័យជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់អាមេរិក ហើយអាមេរិកគឺជាប្រទេសជាប់សង្ស័យធំបំផុតជាប្រភពដើមនៃវីរុសកូវីដ១៩ ។

ពេលវេលាដែលអាមេរិកបានរកឃើញករណីឆ្លងជំងឺមុនគេបង្អស់ ត្រូវបានលើកមុនជាបន្តបន្ទាប់ ហើយបន្ទាប់ពីបន្ទប់ពោសោធន៍ Fort Detrick ត្រូវបានបិទទ្វារក៏បានលេចចេញករណីជំងឺផ្លូវដង្ហើម ដែលមិនដឹងមូលហេតុ ក្រៅពីនេះបន្ទប់ពិសោធន៍នៃសកលវិទ្យាល័យ North Carolinaរបស់អាមេរិកក៏ធ្លាប់កើតមានឧបទ្ទវហេតុពាក់ព័ន្ធនឹងវីរុសកូវីដ១៩ ជាច្រើនលើកផងដែរ ទន្ទឹមនឹងពេលវេលាបានរំកិលទៅមុខ ការចោទជាមន្ទិលសង្ស័យចំពោះ ការរីករាលដាលនៃជំងឺកូវីដ១៩នៅអាមេរិក ក៏ត្រូវបានលាតត្រដាងកាន់តែច្រើនឡើងៗ។

ជាពិសេស អាមេរិកគួរតែឆ្លើយសំណួរមួយទៅកាន់ពិភពលោក ពោលគឺហេតុអ្វីបានជានៅគ្រាមួយខែមុន អាមេរិកក៏បានដឹងហើយថា ក្រុងវូហាននឹងផ្ទុះជំងឺឆ្លង? តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាន នៃប្រទេសអ៊ីស្រាអែលបានឱ្យដឹងថា នៅខែវិច្ឆិកា ឆ្នាំ២០១៩ កងទ័ពអាមេរិកក៏បានចែករំលែកការណ៍សម្ងាត់ ជាមួយអ៊ីស្រាអែលនិងអង្គការណាតូ ហើយបានប៉ាន់ប្រមាណថា ការរាតត្បាតនៃជំងឺកូវីដ១៩ ជិតនឹងមកដល់ ក្នុងការណ៍សម្ងាត់ពាក់ព័ន្ធរហូតដល់ បានលើកឡើងដល់ក្រុងវូហាននៃប្រទេសចិន។

ដោយមកពីក្នុងការរីករាលដាលនៃជំងឺកូវីដ១៩ នៅអាមេរិក មានការចោទជាមន្ទិលសង្ស័យច្រើនពេក ដូច្នេះអ្នកប្រើអ៊ីនធឺណែត ដែលចូលរួមការស្ទង់ប្រជាមតិ នៃធនាគារគំនិត CGTN លើកនេះបាននាំគ្នា Comment ដោយប្រើសម្តីដ៏មុតស្រួច។ អ្នកប្រើអ៊ីនធឺណែតដែលប្រើភាសាអង់គ្លេស បានថ្លែងថា អង្គការសុខភាពពិភពលោកមិនត្រូវអនុវត្តស្តង់ដារពីរ «អ្នកដែលបានរិះគន់អ្នកផ្សេងជាបន្តបន្ទាប់ ប្រហែលបានលាក់បាំងរឿងកាន់តែច្រើន»។ អ្នកប្រើអ៊ីនធឺណែតដែលប្រើភាសាបារាំងបានលើកឡើងថា «បើសិនជាអាមេរិកពិតជាចង់ធ្វើការស៊ើបអង្កេត រកប្រភពដើមនៃវីរុសកូវីដ១៩មែន នោះគួរតែឱ្យអង្គការសុខភាពពិភពលោកទៅអាមេរិក ដើម្បីធ្វើការស៊ើបអង្កេតចំពោះករណីរលាកសួតដោយសារបារីអេឡិចត្រូនិក និងករណីឆ្លងជំងឺគ្រុនផ្តាសាយកាលពីឆ្នាំ២០១៩ ក៏ដូចជាមូលហេតុបិទទ្វារនៃបន្ទប់ពិសោធន៍ Fort Detrick»

គិតរហូតដល់បច្ចុប្បន្ននេះ មានប្រទេសចំនួនជិត៧០ បានផ្ញើសារលិខិតទៅកាន់អង្គការសុខភាពពិភពលោក ក្នុងន័យឯកភាពគ្នានឹងលទ្ធផលនៃការសិក្សស្រាជ្រាវ ក្នុងដំណាក់កាលទីមួយ ស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ និងប្រឆាំងការប៉ុនប៉ងដែលចង់ធ្វើឱ្យ បញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ក្លាយជាបញ្ហានយោបាយ។ ឆ្លងតាមរយៈការស្ទង់ប្រជាមតិរបស់ធនាគារគំនិត CGTN លើកនេះ អ្នកផងទាំងពួងអាចមើលឃើញយ៉ាងច្បាស់ថា អ្នកប្រើអ៊ីនធឺណែតនៅទូទាំងពិភពលោក បានសម្តែងការមិនជឿទុកចិត្ត និងមិនពេញចិត្តជាទូទៅចំពោះអាមេរិក។

ក្តីបំណងរបស់ប្រជាជនមិនអាចបំពានបាននោះទេ បើសិនជាគ្រាន់តែប្រើប្រាស់កលល្បិចបំភាន់ភ្នែកមនុស្ស និងទម្លាក់កំហុសឱ្យអ្នកផ្សេង អាមេរិកមិនអាចពន្យល់ការចោទជាមន្ទិលសង្ស័យនោះឡើយ។ ក្នុងនាមជាអង្គការជំនាញបំផុតក្នុងវិស័យសន្តិសុខសុខាភិបាលសាធារណៈ នៅលើពិភពលោក អង្គការសុខភាពពិភពលោកគួរតែស្តាប់តម្រូវការ និងសំណូមពររបស់អ្នកប្រើអ៊ីនធឺណែតនៅទូទាំងពិភពលោក ប្រកាន់ខ្ជាប់គោលការណ៍មិនមានភាពលំអៀង ហើយធ្វើការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូវីដ១៩ ក្នុងពេលឆាប់ៗនៅអាមេរិក ដែលជាប្រទេសជាប់សង្ស័យធំបំផុត ដើម្បីផ្តល់ការពិតដល់ប្រជាជននៅលើពិភពលោក៕