(ហាណូយ)៖ សារព័ត៌មានក្នុងស្រុកមួយរបស់វៀតណាមឈ្មោះ Suckhoe Doisong បានរាយការណ៍ថា មនុស្សស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសនេះចំនួន ១៥៤នាក់ទៀតទើបតែត្រូវបានប្រកាសចេញបន្ថែមទៀត បន្ទាប់ពីតួលេខនេះមិនត្រូវបានរាប់បញ្ចូលជាផ្លូវការ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ។

បើតាមសារព័ត៌មានដដែល តួលេខអ្នកស្លាប់នៅវៀតណាមគិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះសរុបចំនួន៥២៤នាក់។ ដោយកើនឡើងពីចំនួន៣៧០នាក់ ដោយបូកបន្ថែម ១៥៤នាក់ថ្មីបន្ថែមទៀតសរុបជាផ្លូវការ ៥២៤នាក់។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ វៀតណាមមានអ្នកឆ្លង COVID-19 សរុប ៩៨,៤៦៥ករណី និងជាសះស្បើយវិញ ១៩,៣៤២នាក់៕