(ប៉េកាំង)៖ នៅថ្ងៃទី១៩ ខែកក្កដា ជាថ្ងៃរាប់ថយក្រោយ ២០០ថ្ងៃ នៃការសម្ពោធបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា ទីក្រុងប៉េកាំងឆ្នាំ២០២២។ ទន្ទឹមនឹងការជិតចូលមកដល់នៃការប្រកួត ការងារត្រៀមគ្រប់ផ្នែក នៃទីតាំងរៀបចំការប្រកួតនៅក្រុង Zhangjiakou បានដំណើរការយ៉ាងដុតដៃដុតជើង។

គិតត្រឹមបច្ចុប្បន្ន គម្រោងសំខាន់ៗចំនួន ៧៦ ក្នុងទីតាំងប្រកួតក្រុង Zhangjiakou បានបញ្ចប់ការសាងសង់ទាំងស្រុង កីឡដ្ឋានចំនួន៤ ស្ថិតនៅខណ្ឌ Chongli ដែលជាចំណុចនៃការរៀបចំប្រកួតមានលក្ខខណ្ឌសមប្រកប សម្រាប់រៀបចំការប្រកួត ហើយលក្ខខណ្ឌលម្អិតនឹងត្រូវធ្វើឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីសមស្របនឹងការណែនាំ នៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ បុគ្គលិកការងារផ្នែកធានា ការរៀបចំកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនៃទីក្រុង Zhangjiakou បានប្រាប់ថា ក្រុង Zhangjiakou បានបង្កើតមជ្ឈមណ្ឌលសេវាចម្រុះ ដើម្បីផ្តល់សេវាសម្រាប់ព្រឹត្តិការណ៍លើកនេះ៕