(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដានេះបាននិយាយថា ករណីឆ្លងជំងឺកូវីដ១៩ បានកើនឡើងជាថ្មីម្តងទៀតនៅទូទាំងទ្វីបអឺរ៉ុប បន្ទាប់ពីបានធ្លាក់ចុះចំនួន០២ខែ ហើយបានព្រមានថា រលកថ្មីនឹងកើតឡើងបើយើងមិនគោរពវិធានការសុខាភិបាល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP។

នាយកប្រចាំតំបន់របស់ WHO ប្រចាំទ្វីបអឺរ៉ុប លោក Hans Kluge បាននិយាយថា «កាលពីសប្តាហ៍មុន ចំនួនករណីឆ្លងបានកើនឡើង១០ភាគរយនៅទូទាំងអឺរ៉ុប ដោយសារតែសកម្មភាពជួនជុំនានាត្រូវបានបន្ធូរបន្ថយ»។ លោកបានបន្ថែមថា «រលកឆ្លងថ្មីផ្ទុះឡើងម្តងទៀតនៅក្នុងទ្វីបអឺរ៉ុបទាំងមូល ប្រសិនបើមិនមានការគោរពវិធានការសុខាភិបាលទេនោះ»

គួរបញ្ជាក់ថា របាយការណ៍របស់ទីភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លអ៊ឺរ៉ុប ECDC បានប៉ាន់ស្មានថា វីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពពីប្រទេសឥណ្ឌា អាចនឹងរ៉ាប់រ៉ងករណីឆ្លងនៅអឺរ៉ុបរហូតដល់ ៩០% ត្រឹមចុងខែសីហាខាងមុខនេះ៕