(ប៉េកាំង)៖ នៅក្នុងមហាសន្និបាតអបអរខួប ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិននៅថ្ងៃទី១ ខែកក្កដា លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិនបានថ្លែងថា ប្រជាជនចិនគោរពភាពសច្ចយុត្តិធម៌ មិនខ្លាចអំណាចអនុត្តរភាព ប្រជាជាតិចិនមានមោទនភាពនិងជំនឿចិត្តខ្លាំងលើខ្លួនឯង។

ប្រជាជនចិនមិនដែលធ្វើបាបគាបសង្កត់ និងបង្កទាសភាពលើប្រជាជននៃប្រទេសដទៃនោះទេ ពីមុនមិនធ្លាប់ធ្វើ បច្ចុប្បន្នមិនធ្វើ អនាគតក៏នឹងមិនធ្វើដែរ។ ព្រមជាមួយនេះ ប្រជាជនចិនក៏ដាច់ខាតមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយមកធ្វើបាប គាបសង្កត់និងបង្កទាសភាពលើប្រទេសយើងដែរ នរណាចង់ធ្វើបែបនេះ មុខជានឹងត្រូវទទួល បរាជ័យនៅចំពោះមុខមហាកំពែងដែកថែបដែលបង្កើតឡើងដោយសាច់និងឈាមស្រស់របស់ប្រជាជនចិនចំនួនជាង ១៤០០ លាននាក់ជាមិនខាន៕