(ប៉េកាំង)៖ នៅក្នុងមហាសន្និបាតអបអរសាទរខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានលើកឡើងថាប្រទេសចិនចាំបាច់ត្រូវប្រកាន់ខ្ជាប់ការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព ជំរុញការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី ជំរុញការកសាងសហគមន៍ រួមវាសនាតែមួយរបស់មនុស្សជាតិ ជំរុញការអភិវឌ្ឍដោយគុណភាពខ្ពស់នូវការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ដើម្បីផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោកតាមរយៈ ការអភិវឌ្ឍថ្មីរបស់ប្រទេសចិន។

លោកបានគូសបញ្ជាក់ថា ជានិច្ចកាលប្រទេសចិនតែងតែជាស្ថាបនិកនៃសន្តិភាពពិភពលោក អ្នករួមចំណែកនៃការអភិវឌ្ឍជាសកលនិងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ។ បក្សកុម្មុយនិស្តចិននឹងប្រកាន់ខ្ជាប់ការធ្វើកិច្ចសហប្រតិបត្តិការ មិនធ្វើបដិបក្ខ ប្រកាន់ខ្ជាប់ការបើកចំហ មិនបិទទ្វារ ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ មិនធ្វើការប្រកួតប្រជែងផលបូកសូន្យ ប្រឆាំងនឹងអនុត្តរភាពនិយមនិងនយោបាយកម្លាំងបាយ៕