(ប៉េកាំង)៖ សន្និសីទស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៃអង្គការសហប្រជាជាតិចេញផ្សាយ «របាយការណ៍វិនិយោគពិភពលោកឆ្នាំ ២០២១»។ របាយការណ៍បានចែងថា ការវិនិយោគទុនផ្ទាល់នៅបរទេសដែលហូរទៅកាន់អាស៊ីបានកើនឡើង ៤ភាគរយ ដែលជាតំបន់តែមួយគត់ដែលទទួលបាននូវកំណើន ទំហំវិនិយោគនេះ ស្មើនឹងជាង ពាក់កណ្តាលនៃការវិនិយោគផ្ទាល់នៅឯបរទេសសរុបនៅឆ្នាំ២០២០ អត្រាកំណើននេះសំខាន់ត្រូវបានជំរុញដោយអង្គភាពសេដ្ឋកិច្ចដូចជាប្រទេសចិនជាដើម។

របាយការណ៍បានបង្ហាញទៀតថា ការវិនិយោគផ្ទាល់ពីបរទេសទៅកាន់ចិនបានកើនឡើង ៦ភាគរយនៅឆ្នាំ២០២០ ដែលមានទំហំឈានដល់១៤៩ពាន់លានដុល្លារ អាមេរិក ដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសទទួលទុនវិនិយោគបរទេសផ្ទាល់លំដាប់ទី២ នៅលើពិភពលោក។

ប្រទេសចិនក៏ជាប្រទេសវិនិយោគធំជាងគេនៅលើ ពិភពលោកក្នុងឆ្នាំ២០២០ដែរ នៅឆ្នាំ២០២០ ការវិនិយោគផ្ទាល់ពីប្រទេសចិនទៅកាន់បរទេសបានមានទំហំ១៣៣ ពាន់លានដុល្លារអាមេរិកដែលចាក់គ្រឹះមូលដ្ឋាន ដោយការពង្រីកជាបន្តបន្ទាប់និងការប្រមូលទិញយ៉ាងវិជ្ជមានរបស់ក្រុមហ៊ុនឆ្លងដែនចិន៕