(ប៉េកាំង)៖ ខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនជិតចូលមកដល់ហើយ។ ពេលផ្តល់បទសម្ភាសន៍ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននាពេល កន្លងទៅ លោកសាស្រ្តាចារ្យ Martin Jacques បញ្ញវន្តល្បីឈ្មោះនៃប្រទេសអង់គ្លេស និងជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃសកលវិទ្យាល័យ Oxford បានថ្លែងថា ប្រទេសចិនទទួលបានសមិទ្ធផលដ៏ធំធេងលើកវិស័យធ្វើអភិបាលកិច្ចជាតិ។

លោកអំពាវនាវដល់ប្រទេសនានាលើពិភពលោកឱ្យធ្វើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌកាន់តែធំ ជាមួយគ្នានេះលោកក៏បាននិយាយត្រង់ៗដែរថាមូលធននិយម នៃលោកខាងលិចស្ថិតមានវិបត្តិជាប្រព័ន្ធយ៉ាងធ្ងន់ធ្ងរ។ លោកសាស្រ្តាចារ្យ Martin Jacques សម្គាល់ឃើញថា រំលឹកពីពីពេលវេលាមួយរយឆ្នាំកន្លងទៅ ក្រៅពីសង្គ្រាមលោកលើកទី១ និងទី២ ការសម្រេចនូវការបដិវត្តិប្រជាធិបតេយ្យនិយមថ្មីរបស់ចិន និងការបញ្ចប់សម័យអាណានិគមនិយមនៅទូទាំងពិភពលោក ជាព្រឹត្តិការណ៍ដែលបានជះឥទ្ធិពលខ្លាំងដល់ដំណើរវិវឌ្ឍន៍នៃពិភពលោក។

ប្រទេសចិនអភិវឌ្ឍប្រព័ន្ធរបបសង្គមតាមទម្រង់របស់ខ្លួន ធ្វើឱ្យប្រជាជនចិនជាង១ភាគ៥នៃប្រជាជនទូទាំងពិភពលោកចាកចេញពីភាពក្រីក្រក្នុងរយៈពេលដ៏ខ្លី។ ប្រទេសចិនទទួលបានជោគជ័យដ៏ធំធេងលើវិស័យធ្វើអភិបាលកិច្ចជាតិ ទស្សនៈដែលផ្តួចផ្តើមដោយប្រទេសចិនគឺស៊ីសង្វាក់ជាមួយនិយមន័យនៃពហុភាគីនិយម ដែលសុទ្ធតែចាត់ទុកភាពឈ្នះ-ឈ្នះជាខ្លឹមសារស្នូល៕