(ប៉េកាំង)៖ ដូចមនុស្សបានប៉ាន់ប្រមាណថា បន្ទាប់ពីកាសែត «Apple Daily» និងវេបសាយព័ត៌មាននៃកាសែត «Apple Daily» នៃតំបន់ហុងកុងប្រកាស បិទទ្វារឈប់ដំណើរការ អ្នកនយោបាយមួយចំនួនតូចរបស់ប្រទេសប៉ែកខាងលិចដូចជាសហរដ្ឋអាមេរិក និងអង់គ្លេសជាដើមបានមួលបង្កាច់យ៉ាងកម្រោលថា ភាគីចិនបាន «បង្ក្រាបសេរីភាពសារព័ត៌មាន»។ ពាក្យសម្តីបែបនេះគឺជារឿងហួសហេតុខុសទំនងបំផុត។

បញ្ហាអំពីកាសែត «Apple Daily» គ្មានទំនាក់ទំនងអី្វសោះជាមួយសេរីភាពសារព័ត៌មាននោះទេ គឺវាល្មើសនឹងច្បាប់សន្តិសុខជាតិនៅតំបន់ហុងកុង។ អ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិចបានយក «សេរីភាពសារព័ត៌មាន» ធ្វើជាលេសជ្រៀតជ្រែកកិច្ចការហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងកម្រោល ដែលបានល្មើសយ៉ាងខ្លាំងក្លានូវច្បាប់អន្តរជាតិនិងគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ប្រជាជនចិនទាំងអស់ក្នុងនោះក៏បូករួមទាំងអ្នកក្រុងហុងកុងផងមានការខឹងសម្បាយ៉ាងខ្លាំងនិងប្រឆាំងជាដាច់ខាតចំពោះការនេះ។

ការឈប់ដំណើរការនៃកាសែត «Apple Daily» និងវេបសាយព័ត៌មានរបស់វាជាសេចក្តីសម្រេចចិត្តដែលធ្វើដោយក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះ។ អ្វីដែលហៅថា «ការបង្ខំឱ្យបិទទ្វារ» គឺគ្មានភស្តុតាងអីនោះទេ។ មនុស្សមួយចំនួនរបស់សហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចបានគេចវេះពីបញ្ហា ធ្វើអាជីវកម្មរបស់កាសែត «Apple Daily» ខ្លួនឯងដោយចេតនា ប៉ុនប៉ងទម្លាក់កំហុសទៅលើរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសក្នុងគោលបំណងបង្កឧបសគ្គ ចំពោះការអភិវឌ្ឍរបស់ចិនក្នុងនោះ បូករួមទាំងតំបន់រដ្ឋបាលពិសេសហុងកុងផង។

តាមផ្នែកប៉ូលិសតំបន់ហុងកុងទម្លាយឱ្យដឹងថា ការិយាល័យសន្តិសុខជាតិនៃផ្នែកប៉ូលិសតំបន់ហុងកុងបានលើកឡើងពាក្យបណ្តឹងជាផ្លូវការចំពោះ បុគ្គលិកពាក់ព័ន្ធនៃកាសែត «Apple Daily» ដែលបានជាប់សង្ស័យពីបទល្មើសនឹងមាត្រាទី២៩ នៃច្បាប់សន្តិសុខជាតិនៅតំបន់ហុងកុងពោលគឺឧក្រិដ្ឋកម្មស្តីពី ការឃិបឃិតជាមួយកម្លាំងបរទេសឬនៅក្រៅប្រទេសចិនដើម្បីបំផ្លិចបំផ្លាញសន្តិសុខជាតិ។

អ្នកផងពិតជាចង់សួរអ្នកនយោបាយសហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិចដែលតែងតែនិយាយពី «សេរីភាពសារព័ត៌មាន» ទាំងនោះថា តើមានប្រទេសណាមួយលើពិភពលោកដែលអាចអនុញ្ញាតឱ្យ «សេរីភាពនៃការបញ្ចេញមតិនិងសារព័ត៌មាន» ទៅបំផ្លាញសន្តិសុខជាតិ? ប្រសិនបើទង្វើ របស់បុគ្គលិកពាក់ព័ន្ធនៃកាសែត «Apple Daily» បានកើតឡើងនៅប្រទេសអាមេរិកនិងប្រទេសប៉ែកខាងលិច តើនឹងដោះស្រាយយ៉ាងណា? តាមការពិត ឥស្សរជនសហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចដែលឃោសនាបំប៉ោងពី «សេរីភាពសារព័ត៌មាន» ទាំងនេះបែរជាតែងតែធ្វើរឿងជាន់ឈ្លី «សេរីភាពសារព័ត៌មាន»

«សេរីភាពសារព័ត៌មាន» របស់មនុស្សមួយចំនួននៃសហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិចគឺមិនអាចបោកបញ្ឆោតមនុស្សនរណាម្នាក់នោះឡើង។ ច្បាប់មូលដ្ឋានតំបន់ហុងកុង និងច្បាប់សន្តិសុខជាតិនៅហុងកុងបានកំណត់យ៉ាងច្បាស់ថានឹងធានាអ្នកក្រុងហុងកុងឱ្យមានសិទ្ធិផលប្រយោជន៍ និងសេរីភាព ស្របច្បាប់ ក្នុងនោះបូករួមទាំងសេរីភាពនៃការបញ្ចេញមតិនិងសារព័ត៌មាន មនុស្សដែលគ្មានទំនាក់ទំនងមិនត្រូវមកនិយាយឆ្កាដៃឆ្កាជើងនោះទេ។

ផ្ទុយទៅវិញ មនុស្សមួយចំនួនរបស់សហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិចបានមួលបង្កាច់កាន់តែខ្លាំងក្លានូវការបំពេញតួនាទីតាមច្បាប់របស់ប៉ូលិស តំបន់ហុងកុង ក៏កាន់តែនាំឱ្យទូទាំងពិភពលោករំលឹកឡើងវិញនូវឧទាហរណ៍ប្រើប្រាស់ស្តង់ដារពីរជាច្រើន ហើយក៏កាន់តែលាតត្រដាងថា អ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចទើបជាបាតដៃខ្មៅពិតប្រាកដដែលដាក់សម្ពាធទៅលើប្រព័ន្ធសារព័ត៌មានយ៉ាងកម្រោល និងបំផ្លាញសេរីភាពសារព័ត៌មាន!