(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ២១,០៩៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា អ្នកជំងឺ COVID-19 ចំនួន ៣៥៨នាក់ ក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ ហើយបើបូកបញ្ចូលតួលេខថ្មីទាំងនេះ នាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២,០៩៣,៩៦២នាក់ ក្នុងនោះស្លាប់ ៥៦,៧២៩នាក់ និងជាសះស្បើយឡើងវិញ ១,៨៤២,៤៥៧នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រម្សិលមិញ ឥណ្ឌូណេស៊ីសម្រេចបានការចាក់វ៉ាក់សាំង ២៥.៤៨លានដូស នៅទូទាំងប្រទេស ក្នុងនោះមាន១២.៩១លានដូស ជាដូសទី២៕