(ប៉េកាំង)៖ ដើម្បីអបអរសាទរខួប ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនបន្តវេន និងផ្សព្វផ្សាយស្មារតីបដិវត្តន៍ភាពយន្តគំនូរជីវចលឆ្នើមដែលអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិនផលិតឡើងដោយខ្លួនឯងក្រោមចំណងជើង «LinHai XueYuan» និង «Yan’an TongYao» បានសម្ពោធជាផ្លូវការកាលពីថ្ងៃទី២៣ ខែមិថុនា។ ពិធីចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រស្តីពីភាពយន្តគំនូរជីវចលសម្រាប់កុមាររវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលក្រុងប៉េកាំងបានធ្វើឡើងក្នុងពេលដំណាលគ្នា។

មជ្ឈមណ្ឌលកម្មវិធីកីឡា យុវជន និងក្មេងជំទង់នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនសម្តែង និងសិល្បៈ ក្រុងប៉េកាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអភិវឌ្ឍន៍ខ្លឹមសារ និងផលិតផលហើយក្រុមហ៊ុនភាពយន្តគំនូរជីវចលនៃស្ថានីយទូរទស្សន៍មជ្ឈិមចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង អភិវឌ្ឍន៍ស្នាដៃភាពយន្តគំនូរជីវចលជាមួយលោក Wu Yuzhong អ្នកនិពន្ធអក្សរសិល្ប៍សម្រាប់កុមារដ៏ល្បីឈ្មោះផងដែរ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធាននិងជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញចូលរួម និងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធ៕