(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហភាពអឺរ៉ុបទម្លាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា

២៖ UN៖ «កុមារជាង៨,៥០០នាក់បានបម្រើការជាទាហាន និងជិត២,៧០០នាក់ស្លាប់ នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២០»

៣៖ បទអត្ថាធិប្បាយ៖ ទាក់ទិននឹងបញ្ហាចែកចាយវ៉ាក់សាំងជំងឺកូវីដ១៩ ដោយស្មើគ្នា ចិន និងអាមេរិកមាននិម្មាបនកម្មអន្តរជាតិខុសគ្នាស្រឡះ

៤៖ ប្អូនស្រីលោក គីម ជុងអ៊ុន ជាន់ពន្លិចក្តីរំពឹងរបស់សហរដ្ឋអាមេរិក ដែលចង់បើកកិច្ចចរចាជាមួយកូរ៉េខាងជើង

៥៖ ក្រុមប្រដាប់អាវុធប្រឆាំងយោធាមីយ៉ាន់ម៉ា «៨នាក់ស្លាប់ និង៨នាក់ត្រូវចាប់ខ្លួន» ក្រោយការប្រយុទ្ធគ្នានៅ Mandalay

៦៖ អាមេរិកត្រូវតែដកទណ្ឌកម្ម ដ៏អយុត្តិធម៌ទាំងអស់ចេញពីអ៉ីរ៉ង់, នេះបើតាមសម្តីលោក Raisi